​ចិនបាញ់បង្ហោះផ្កាយរណបថ្មី ដើម្បីតាមដានបរិយាកាស និងបរិស្ថានក្នុងលំហ

0

បរទេស៖ ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបថ្មីមួយ ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបតៃយ័ន នៅខេត្តសានស៊ី ភាគខាងជើងរបស់ខ្លួនកាលពីព្រឹកថ្ងៃពុធ។

កំណែទម្រង់នៃគ្រាប់រ៉ុក្កែតឡុង ម៉ាច-៦ (Long March-6) ដែលផ្ទុកផ្កាយរណបយ៉ុនហៃ-៣ ០២ (Yunhai-3 02) ត្រូវបានទម្លាក់នៅម៉ោង ៦:៥១នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង)។

ផ្កាយរណបបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុន ហើយនឹងត្រូវបានប្រើសម្រាប់ការវាស់ស្ទង់បរិយាកាស និងសមុទ្រ ការត្រួតពិនិត្យបរិយាកាសអវកាស ការការពារ និងកាត់បន្ថយគ្រោះមហន្តរាយ និងការពិសោធន៍វិទ្យាសាស្ត្រ។

ការបាញ់បង្ហោះនេះ គឺជាបេសកកម្មលើកទី៥១៤ នៃរ៉ុក្កែតស៊េរីឡុង ម៉ាច៕

ប្រភព៖ AKP