បរទេស៖ ទិន្នន័យឧស្សាហកម្មបានបង្ហាញថា សន្ទស្សន៍តម្លៃដឹកជញ្ជូនតាមផ្លូវគោករបស់ប្រទេសចិនបានកើនឡើង ០,០៦% ក្នុងខែមីនា។
យោងតាមការស្ទង់មតិ ដែលធ្វើឡើងដោយសហព័ន្ធភស្តុភារ និងការទិញរបស់ប្រទេសចិន និងក្រុមហ៊ុនភស្តុភារក្វាងទុង ឡីនអាន បានឱ្យដឹងថា សន្ទស្សន៍ដឹកជញ្ជូនតាមផ្លូវគោករបស់ប្រទេសនេះបានមកនៅត្រឹម ១,០២៥.០៦ពិន្ទុកាលពីសប្តាហ៍មុន។
សន្ទស្សន៍រងនៃប្រភេទរថយន្តទាំងអស់ ដែលបានកត់ត្រាបានកើនឡើងបន្តិចពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ តម្លៃដឹកជញ្ចូនពេញបន្ទុក ដែលវាស់វែងជាចម្បងលើទំនិញភាគច្រើន និងការដឹកជញ្ជូនឆ្លងតំបន់គឺនៅត្រឹម ១,០២៦.៤១ពិន្ទុ បានកើនឡើង ០,០៧% ពីសប្តាហ៍មុន។
តម្រូវការដឹកជញ្ជូនតាមផ្លូវគោក ជាទូទៅមានស្ថេរភាពកាលពីសប្តាហ៍មុន ហើយសមត្ថភាពដឹកជញ្ជូនគឺគ្រប់គ្រាន់។ ការស្ទង់មតិបានព្យាករណ៍ថា សន្ទស្សន៍តម្លៃនឹងឃើញមានការប្រែប្រួលតិចតួចនៅក្នុងដំណាក់កាលបន្ទាប់៕
ប្រភព៖ AKP