ក្រុមឧទ្ទាម M23 ដណ្តើមបានទីប្រជុំជននៅភាគខាងកើត​ប្រទេសកុងហ្គោ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់

0

បរទេស​៖ កាលពី​ថ្ងៃ​ពុធ មន្ត្រី​ក្នុង​តំបន់​ម្នាក់​បាន​និយាយ​ថា ក្រុម​ឧទ្ទាម M23 បាន​ដណ្តើម​កាន់កាប់​ទីប្រជុំជន Nyanzale ស្ថិត​នៅ​ភាគ​ខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ និង​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៥​នាក់​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​។

ទីប្រជុំជន Nyanzale មាន​ចម្ងាយ​ប្រហែល ១៣០​គីឡូម៉ែត្រ ពី​ភាគ​ខាងជើង​តាម​ផ្លូវ​ពី​ទី​រដ្ឋធានី Goma ហើយ​ជា​ជម្រក​សម្រាប់​ជនភៀសខ្លួន​ក្នុងស្រុក​រាប់​ពាន់​នាក់ ដែល​បាន​ភៀសខ្លួន​ចេញពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់​ជុំវិញ​។
លោក Isaac Kibira អភិបាលរង​ក្រុង Bambo បាន​និយាយ​ថា “​យើង​បាន​កត់​សម្គាល់ថា ក្រុម M23 បាន​ដណ្តើម​ការ​កាន់កាប់​នោះ​ចាប់តាំងពី​ព្រឹក​មក​ម្ល៉េះ ហើយ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ១៥​នាក់​”​។

លោក​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា “​ជន​រង​គ្រោះ​ត្រូវ​បាន​សម្លាប់​ដោយ​ការ​បោក​គ្រាប់បែក​ដោយ​គ្មាន​គោលដៅ​ដោយ​ក្រុម M23” ដោយ​បន្ថែម​ថា មនុស្ស ១០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​លំនៅ​ដ្ឋា​ន​មួយ និង​សាកសព​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ទូ​ទាំង​ទីក្រុង​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ