បរទេស៖ កាលពីថ្ងៃពុធ មន្ត្រីក្នុងតំបន់ និងប្រជាពលរដ្ឋម្នាក់បាននិយាយថា ក្នុងសប្តាហ៍នេះ ក្រុមបះបោរអ៊ីស្លាមដែលជាប់សង្ស័យបានចាប់ពង្រត់មនុស្ស ៥០នាក់ ដែលភាគច្រើនជាស្ត្រី នៅភាគឦសានប្រទេសនីហ្សេរីយ៉ា ដែលជាការចាប់ពង្រត់ទ្រង់ទ្រាយធំចុងក្រោយបំផុត ដោយក្រុមយុទ្ធជន ដែលបានធ្វើបះបោរអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
យុទ្ធជនក្រុម Boko Haram និងក្រុមខេត្តអាហ្វ្រិកខាងលិចរដ្ឋអ៊ីស្លាម (ISWAP) មានប្រតិបត្តិការភាគច្រើននៅក្នុងរដ្ឋ Borno ភាគឦសាន ដោយផ្តោតលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល ហើយបានសម្លាប់ និងបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ចាកចេញពីលំនៅដ្ឋាន។
មន្ត្រីនៃក្រុមការងាររួមជនស៊ីវិល ដែលជួយកងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងពួកជីហាដបាននិយាយថាឧប្បត្តិហេតុចុងក្រោយនេះបានកើតឡើងកាលពីថ្ងៃចន្ទនៅតំបន់ដាច់ស្រយាល Gamboru ដែលមានព្រំដែនជាប់ប្រទេសឆាដ និងកាមេរូន៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ