បរទេស៖ ក្លឹប Manchester United អាចនឹងលក់កីឡាករដល់ទៅ ២១រូបនៅរដូវក្តៅខាងមុខ ខណៈក្លឹបបានប្តូរទៅក្រោមការដឹកនាំរបស់លោក Sir Jim Ratcliffe ចាប់ផ្ដើមមានរូបរាង។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Manchester Evening News បានរំលេចកីឡាករដែលអនាគតរបស់ពួកគេស្ថិតក្នុងភាពស្រពិចស្រពិលក្រោមការដឹកនាំរបស់លោក Omar Berrada ជាមួយនឹងលោក Dan Ashworth ប្រសិនបើគាត់ក្លាយជានាយកកីឡាថ្មីនៅ Old Trafford ។ ការលក់នឹងមានសារៈសំខាន់ដូចការទិញសម្រាប់ United នៅរដូវក្តៅនេះ ដោយសារច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពធ្វើឱ្យការចេញចូលមានសារសំខាន់។ បើតាមរបាយការណ៍បានឲ្យដឹងថា សូម្បីតែកីឡាករដែលលេងជាប្រចាំក្នុងក្រុមជម្រើសដំបូងក៏អាចត្រូវបានគេអនុញ្ញាតឲ្យចាកចេញដែរ៕