បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាក្លឹប Arsenal មានបំណង់ចង់ដល់នៅកុងត្រារយៈពេលវែងអោយខ្សែការពារ Ben White។ ការពិភាក្សារវាងកីឡាករ White និងក្លឹបបានធ្វើឡើងតាំងពីដើមរដូវកាលមកម្ល៉េះ ហើយវាបានកើនឡើងនៅទំនុកចិត្តយ៉ាងខ្លាំងដែលកិច្ចព្រមព្រៀងមួយនេះអាចឈានដល់ការសម្រេចក្នុងពេលឆាប់ៗខាងមុខ ជាមួយនឹងកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតនៅឆ្នាំ២០២៦។

ខ្សែការពារ White បានបង្ហាញខ្លួន ៣២ប្រកួតសម្រាប់ក្លឹប Arsenal នៅក្នុងរដូវកាលនេះ ហើយគាត់ជាកីឡាករឆ្នើមមួយរូបក្រោមការដឹកនាំរបស់លោក Mikel Arteta។ ការរួមចំណែករបស់គាត់បានពង្រឹងនៅតំបន់ការពាររបស់ក្រុម ហើយធ្វើអោយក្លឹបចាប់ទុកគាត់ជាកីឡាករសំខាន់ម្នាក់៕