ចិនកំណត់ការនាំចេញបច្ចេកវិទ្យាមួយចំនួនទាក់ទងនឹងសារធាតុផែនដីដ៏កម្រ

0

បរទេស៖ យោងតាមឯកសារដែលបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា អាជ្ញាធរចិនបានដាក់កំហិតទៅលើការនាំចេញបច្ចេកវិទ្យាមួយចំនួនទាក់ទងនឹងការផលិត និងការកែច្នៃសារធាតុកម្រ។

ជាពិសេស ឯកសារនោះបានណែនាំអំពីការហាមឃាត់ការនាំចេញ ឬការរឹតបន្តឹងលើបច្ចេកវិទ្យាមួយចំនួនដែលទាក់ទងនឹងដំណើរការនៃមេដែក សារធាតុ samarium-cobalt សារធាតុ neodymium-iron-boron និងសារធាតុ cerium magnets ។

កាលពីថ្ងៃទី០១ ខែសីហា ប្រទេសចិនបានដាក់ការត្រួតពិនិត្យទៅលើការនាំចេញសារធាតុលោហៈធាតុកម្រ Gallium និង germanium ដើម្បីធានាសន្តិសុខជាតិ។

សារធាតុ Gallium និង germanium ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការផលិតទំនិញបច្ចេកវិទ្យាទំនើប ដែលរួមមានបន្ទះស្រូបពន្លឺព្រះអាទិត្យ ឧបករណ៍ទំនាក់ទំនងឥតខ្សែ និងប្រព័ន្ធអុបទិកជាដើម។

ក្នុងរយៈពេលប៉ុន្មានទស្សវត្សកន្លងមកនេះ ប្រទេសចិនបានបណ្តាក់ទុនយ៉ាងច្រើនក្នុងការផលិត និងកែច្នៃសារធាតុផែនដីដ៏កម្រ និងបានកាន់កាប់តំណែងឈានមុខគេនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕

ប្រភព៖ AKP