ហ្វីលីពីនអនុម័តថវិកាកំណត់ត្រាសម្រាប់ឆ្នាំ២០២៤

0

បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ ម៉ាកូស ជេអ បានចុះហត្ថលេខាលើច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ១០១៤ ដែលមានតម្លៃជាង ៥,៧ទ្រីលានប៉េសូ (១០៣,៣ប៊ីលានដុល្លារអាម៉េរិក) ដែលរួមបញ្ចូលទាំងផែនការដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច កាលពីពេលថ្មីៗនេះ។

ថវិកាឆ្នាំ២០២៤ មានប្រមាណជិត ១០% ខ្ពស់ជាងឆ្នាំ២០២៣ និងជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។

នៅក្នុងសុន្ទរកថាមួយបន្ទាប់ពីការចុះហត្ថលេខាលើច្បាប់ថវិកានេះ លោក ម៉ាកូស បាននិយាយថា រដ្ឋាភិបាលរបស់លោកបានប្តេជ្ញាចិត្តចំពោះអភិបាលកិច្ចល្អ និងការចំណាយវាប្រកបដោយប្រសិទ្ធភាព។

រដ្ឋាភិបាលហ្វីលីពីនមិនទាន់បានប្រកាសអំពីការបែងចែកថវិកានោះលម្អិតនៅឡើយទេ ប៉ុន្តែយោងតាមរដ្ឋធម្មនុញ្ញ ការចំណាយលើវិស័យអប់រំ គឺមានចំនួនភាគច្រើននៃថវិកាជាតិ។

អ្នកវិភាគបានព្យាករណ៍ថា ប្រទេសហ្វីលីពីននឹងប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងឆ្នាំ២០២៤ ដោយសារបាតុភូតអាកាសធាតុអ៊ែលនីណូ។ កាលពីពេលថ្មីៗនេះ វាបានបង្រួមគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនសម្រាប់ឆ្នាំក្រោយមកនៅត្រឹមពី ៦,៥% ទៅ ៧,៥% ពីការព្យាករពីមុនដែលមានចំនួនពី ៦,៥% ទៅ ៨% ដោយសារមានការព្រួយបារម្ភថាបញ្ហាអាកាសធាតុអាចកាត់បន្ថយទិន្នផលកសិកម្ម។

ថវិកាជាតិដែលបានស្នើឡើងសម្រាប់ឆ្នាំ២០២៥ ត្រូវបានកំណត់ ៦,១២ទ្រីលានប៉េសូ៕

ប្រភព៖ AKP