ជនពិការចំនួន ៥.១៨៨នាក់ចាប់ផ្តើមធ្វើការងារនៅក្នុងឆ្នាំ២០២៣

0

បរទេស៖​ មជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថល (PEDi) ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ការចូលទៅប្រើប្រាស់អ៊ីនធើណេតជាសមូហភាពសម្រាប់អ្នកនៅតាមតំបន់ជនបទ ឥឡូវនេះកំពុងដើរតួជាកាតាលីករសម្រាប់សេដ្ឋកិច្ចឌីជីថល ដើម្បីជួយលើកស្ទួយស្ថានភាពសេដ្ឋកិច្ចសង្គមរបស់សហគមន៍មូលដ្ឋាន។

ថ្លែងនៅក្នុងសន្និសិទ PEDi MADANI កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងឌីជីថលម៉ាឡេស៊ី លោក ហ្វាហ៍មី ហ្វាដហ្ស៊ីល បាននិយាយថា មជ្ឈមណ្ឌល PEDi បានផ្តល់កម្មវិធីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា សហគ្រិនភាពឌីជីថល និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សមាជិកសហគមន៍ ជាពិសេសអ្នកដែលពាក់ព័ន្ធនឹងវិស័យសហគ្រាសសមីក្រូ ខ្នាតតូច និងមធ្យម (SMSEs) យុវជន និងនិស្សិត បន្ថែមពីលើសេវាកម្មបន្ថែមតម្លៃ រួមទាំងសេវាសុខភាពឌីជីថល ការធ្វើប្រតិបត្តិការគ្មានសាច់ប្រាក់ និងការទូទាត់វិក្កយបត្រតាមប្រព័ន្ធអ៊ីនធើណេជាដើម។

លោកបាននិយាយថា គណៈកម្មការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) បានធ្វើការសិក្សាមួយដើម្បីវាយតម្លៃអំពីផលប៉ះពាល់របស់ជម្ឈមណ្ឌល PEDi ក្នុងនាមជាមជ្ឈមណ្ឌលច្រកចេញចូលតែមួយ ដើម្បីជំរុញស្ថានភាពសេដ្ឋកិច្ចសង្គមរបស់សហគមន៍មូលដ្ឋាន និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស។

លោកបាននិយាយថា ក្នុងចំណោមការរកឃើញដែលទទួលបានពីការសិក្សានោះ គឺអត្រាប្រើប្រាស់សកម្មមានចំនួន ៩៤% ដែលបង្ហាញពីភាពស្មោះត្រង់របស់អ្នកប្រើប្រាស់ចំពោះមជ្ឈមណ្ឌល PEDi ហើយ ៨៩% នៃអ្នកឆ្លើយតបក្នុងការសិក្សានោះក៏បានផ្តល់នូវមតិវិជ្ជមានទៅលើសេវាកម្ម និងកម្មវិធីដែលផ្តល់ដោយមជ្ឈមណ្ឌល PEDi ផងដែរ ខណៈដែលអ្នកផ្សព្វផ្សាយសុទ្ធទទួលពិន្ទុបាន ៧០% នៃអ្នកឆ្លើយតប ដែលនឹងលើកទឹកចិត្តអ្នកផ្សេងទៀតឱ្យទៅទស្សនាមជ្ឈមណ្ឌល PEDi។

យោងតាមលោក ហ្វាហ៍មី បានឱ្យដឹងថា បុគ្គលិកនៃគណៈកម្មការ MCMC កម្មវិធី Shopee និងមជ្ឈមណ្ឌល PEDi បានសម្រេចគោលដៅដើម្បីធ្វើការខិតខំប្រឹងប្រែងធ្វើឌីជីថលកម្មដែលពាក់ព័ន្ធនឹងសហគ្រិនចំនួន ៧.០០០នាក់នៅក្នុងឆ្នាំនេះ តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចជាមួយនឹងតម្លៃលក់សរុបចំនួន ១៥,៧លានរីងហ្គីត (៣,៣លានដុល្លារអាម៉េរិក)។

ចាប់តាំងពីឆ្នាំ២០២១ មក គំនិតផ្តួចផ្តើមនេះប្រមូលបានថវិកាចំនួន ៥៥,៤លានរីងហ្គីតជាតម្លៃលក់។

មជ្ឈមណ្ឌល PEDi ក៏ត្រូវបានគាំទ្រដោយអ្នកផ្តល់សេវាមួយចំនួន ដូចជាក្រុមហ៊ុន Telekom Malaysia ក្រុមហ៊ុន CelcomDigi ក្រុមហ៊ុន Maxis និងក្រុមហ៊ុន Redtone ដោយផ្តល់នូវកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សិស្សមួយចំនួនផងដែរ៕

ប្រភព៖ AKP