អ៊ីស្រាអែល​ហាម​មិន​ឱ្យ​រថយន្ត​ដឹក​ជំនួយ​ចូល​តំបន់​ហ្គាហ្សា​តាម​ច្រករ៉ាហ្វាហ៍

0

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន WAFA បានរាយការណ៍ដោយដកស្រង់សម្តីពីសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) ថា អ៊ីស្រាអែលបានហាមឃាត់រថយន្តដឹកទំនិញដែលជាជំនួយមនុស្សធម៌មិនឱ្យចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបពីប្រទេសអេហ្ស៊ីប។

PRCS បាននិយាយថា «អ៊ីស្រាអែលបានជូនដំណឹងថា ខ្លួនបានហាមឃាត់រថយន្តជំនួយមនុស្សធម៌មិនឱ្យចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបតាមរយៈផ្លូវឆ្លងកាត់រ៉ាហ្វាហ៍ទេ រហូតដល់មានការជូនដំណឹងបន្ថែម»។

យោងតាម PRCS បានឱ្យដឹងថា ការសម្រេចចិត្តរបស់អ៊ីស្រាអែលនេះនឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ការរងទុក្ខរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវបញ្ហាប្រឈមរបស់អង្គការមនុស្សធម៌ ដែលកំពុងតែព្យាយាមកាត់បន្ថយការរងទុក្ខរបស់ប្រជាជន និងជនភៀសខ្លួន ដោយសារការឈ្លានពានរបស់អ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

កាលពីថ្ងៃទី០១ ខែធ្នូ កងកម្លាំងការពារអ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាស់ថាបានរំលោភលើបទឈប់បាញ់ ហើយបានប្រកាសថា ខ្លួនកំពុងបន្តធ្វើអរិភាពនៅតំបន់ហ្គាហ្សាស្ទ្រីប៕

ប្រភព៖ AKP