សិង្ហបុរីនៅតែជាទីក្រុងដែលមានការចំណាយថ្លៃបំផុតនៅលើពិភពលោក

0

បរទេស៖ ប្រទេសសិង្ហបុរីនៅតែរក្សាតំណែងរបស់ខ្លួនជាទីក្រុងដែលមានការចំណាយថ្លៃបំផុតនៅលើពិភពលោកជាលើកទី៩ ក្នុងរយៈពេល ១១ឆ្នាំចុងក្រោយនេះ ដោយតាមពីក្រោយដោយទីក្រុងហ្ស៊ូរីជ (ប្រទេសស្វ៊ីស) និងវ៉ាដាច់ទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ដែលបានធ្លាក់មកចំណាត់ថ្នាក់លេខ៣ នៅក្នុងឆ្នាំនេះ។ នេះបើយោងតាមការស្ទង់មតិនៃការចំណាយសម្រាប់ការរស់នៅជុំវិញពិភពលោករបស់ EIU។

ទីក្រុងហ្សឺណែវបានជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយទីក្រុងញូវយ៉ក តាមពីក្រោយដោយទីក្រុងហុងកុង ទីក្រុងឡូសអេនជឺលេស ទីក្រុងប៉ារីស ទីក្រុងកូប៉ិនហាក និងទីក្រុងតែលអាវីវ។

ការស្ទង់មតិនោះបានរកឃើញថា តម្លៃនៃការចំណាយការរស់បានកើនឡើងជាមធ្យម ៧,៤% ពីឆ្នាំមុននៅក្នុងទីក្រុងធំៗចំនួន១៧៣ ដែលជាការកើនឡើងយឺតយ៉ាវបន្តិចបើធៀបទៅនឹងអតិផរណា ៨,១% នៅក្នុងឆ្នាំ២០២២។ ការស្ទង់មតិនោះ គឺផ្អែកទៅលើតម្លៃនៃផលិតផល និងសេវាកម្មចំនួន២០០។

ទីក្រុង​ដែលមានការចំណាយការរស់នៅថោក​បំផុត​ក្នុង​ពិភពលោក ​គឺទី​ក្រុង​ដាម៉ាស (ប្រទេសស៊ីរី) ដែលតាម​ពីក្រោយ​ដោយទីក្រុង​តេហេរ៉ង់ (ប្រទេសអ៊ីរ៉ង់)៕

ប្រភព៖ AKP