​​ក្រុមប្រឹក្សាពាណិជ្ជកម្មចិនបង្កើនការគាំទ្រដល់ក្រុមហ៊ុនពាណិជ្ជកម្មបរទេស ដើម្បីពង្រីកសាខានៅក្រៅប្រទេស

0

បរទេស៖ ក្រុមប្រឹក្សាពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានអនុវត្តដើម្បីជួយសម្រួលដល់ក្រុមហ៊ុនពាណិជ្ជកម្មបរទេសដើម្បីពង្រីកទីផ្សារក្រៅប្រទេសរបស់ខ្លួន ចំពេលដែលមាននិន្នាការវិជ្ជមាននៅក្នុងទិន្នន័យនាំចូល និងនាំចេញរបស់ប្រទេស។

លោក ហ្សាង ស៊ីន អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ចិន​សម្រាប់​ការ​លើក​កម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ ​បាននិយាយនៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ​កំណើនប្រចាំឆ្នាំនៃពាណិជ្ជកម្មទំនិញបរទេសសរុបរបស់ប្រទេសចិនក្នុងរយៈពេល ១០ខែដំបូង និងក្នុងខែតុលាតែមួយនោះ មានការកើនឡើង ដែលបានបង្ហាញថាកត្តាវិជ្ជមានកំពុងប្រមូលផ្តុំនៅក្នុងវិស័យនេះ។

យោងតាម លោក ហ្សាង បានឱ្យដឹងថា ក្រុមប្រឹក្សាពាណិជ្ជកម្មនឹងជំរុញសន្ទុះកើនឡើង តាមរយៈការអនុវត្តសកម្មភាពជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មចម្រុះ។

លោក ហ្សាង បានលើកឡើងអំពីកម្មវិធីពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិរបស់ប្រទេសចិនលើកដំបូងដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ដែលនឹងមានសកម្មភាពជាង ២០ផ្សេងៗគ្នា។ ទាំងនេះនឹងរួមបញ្ចូលការបកស្រាយគោលនយោបាយ ការផ្លាស់ប្តូរ កិច្ចពិភាក្សា និងកិច្ចចរចារ ការភ្ជាប់កិច្ចសហប្រតិបត្តិការសម្រាប់ក្រុមហ៊ុនមកពីជាង ៥០ប្រទេស និងតំបន់។

លោក ហ្សាង បាននិយាយថា ក្រុមប្រឹក្សាពាណិជ្ជកម្មក៏នឹងគាំទ្រដល់ក្រុមហ៊ុននានាក្នុងការចូលរួម ឬរៀបចំការតាំងពិព័រណ៍នៅក្រៅប្រទេសតាមរយៈមធ្យោបាយផ្សេងៗផងដែរ៕

ប្រភព៖ AKP