ចិន​បាញ់​បង្ហោះ​ផ្កាយរណប​ពិសោធន៍សម្រាប់​បច្ចេកវិទ្យា

0

បរទេស៖ ប្រទេស​ចិន​បាន​បញ្ជូន​ផ្កាយរណប​ពិសោធន៍សម្រាប់​បច្ចេកវិទ្យា​ទៅកាន់​គន្លង​តារាវិថី​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណបស៊ីចាង ក្នុង​ខេត្តស៊ីឈួន ភាគ​និរតី​នៃ​ប្រទេស​ចិន​​ កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ផ្កាយរណបពិសោធន៍សម្រាប់បច្ចេកវិទ្យាប្រព័ន្ធអ៊ីនធើណេតនេះ ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ៦:០០នាទីល្ងាច (ម៉ោងនៅទីក្រុងប៉េកាំង) ដោយរ៉ុក្កែតឡុងម៉ាច-២ឌី (Long March-2D) ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកប្រកបដោយជោគជ័យ។

ការបាញ់បង្ហោះនេះ គឺជាបេសកកម្មលើកទី៤៩៨ នៃស៊េរីរ៉ុក្កែតឡុងម៉ាច៕

ប្រភព៖ AKP