​​សមាជិកសភាកំពូលរបស់ចិនជួបជាមួយប្រធានាធិបតីអ៊ុយរ៉ាហ្គាយ

0

បរទេស៖ សមាជិកសភាកំពូលរបស់ប្រទេសចិន លោក ហ្សៅ ឡេជី បានជួបជាមួយប្រធានាធិបតីអ៊ុយរ៉ាហ្គាយ លោក ល្វីស៍ អាល់បើតូ ឡាខាល់ឡេពូ កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងប៉េកាំង ដោយបានអំពាវនាវឱ្យមានការពង្រឹងការផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

លោក ហ្សៅ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិ (NPC) បាននិយាយថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពី ៣៥ឆ្នាំមុនមក ទំនាក់ទំនងចិន-អ៊ុយរ៉ាហ្គាយបានឈរលើការសាកល្បងនៃការផ្លាស់ប្តូរទៅវិញទៅមកក្នុងទិដ្ឋភាពអន្តរជាតិ ហើយក្លាយជាគំរូនៃការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសដែលមានប្រព័ន្ធនយោបាយ និងទំហំសេដ្ឋកិច្ចខុសៗគ្នា។

ប្រមុខរដ្ឋទាំងពីរបានប្រកាសរួមគ្នាអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគីកាលពីថ្ងៃពុធ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយលោក ហ្សៅ បាននិយាយថា ភាគីទាំងពីរគួរតែអនុវត្តតាមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ការគោរព ការជឿជាក់ និងការគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ ដើម្បីនាំមកនូវផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ។

ដោយកត់សម្គាល់ថា នៅឆ្នាំក្រោយនឹងប្រារព្ធខួបលើកទី៦៥ នៃការផ្លាស់ប្តូរនីតិបញ្ញត្តិរវាងប្រទេសទាំងពីរ លោក ហ្សៅ បាននិយាយថា គណៈកម្មាធិការ NPC នៃប្រទេសចិន មានឆន្ទៈក្នុងការបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី និងធ្វើឱ្យការផ្លាស់ប្តូរកាន់តែស៊ីជម្រៅជាមួយអ៊ុយរ៉ាហ្គាយ និងផ្តល់ការធានាផ្នែកច្បាប់ដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងទ្វេភាគី។

លោក ឡាខាល់ឡេ បាននិយាយថា អ៊ុយរ៉ាហ្គាយនឹងអនុវត្តយ៉ាងសកម្មនូវការឯកភាពគ្នាដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន និងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដែលបានពង្រឹងដល់ការផ្លាស់ប្តូររវាងសភាទាំងពីរ និងពង្រឹងការគាំទ្រសាធារណៈសម្រាប់មិត្តភាពទ្វេភាគី៕\

ប្រភព៖ AKP