​​ចិន​ស្ថិត​ក្នុង​ចំណោម​ប្រទេសទាំង​១០ ដែលមាននវានុវត្តន៍​បំផុត​

0

បរទេស៖ យោងតាមចំណាត់ថ្នាក់នៃការធ្វើនវានុវត្តន៍ជាសកលចុងក្រោយបំផុតដែលត្រូវបានចេញផ្សាយដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនសម្រាប់ការអភិវឌ្ឍ កាលពីថ្ងៃអង្គារបានឱ្យដឹងថា ប្រទេសចិន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមាននវានុវត្តន៍បំផុតទាំង១០។

បណ្ឌិត្យសភានោះ​បាន​ចេញ​របាយ​ការណ៍​មួយស្តី​ពី​ចំណាត់​ថ្នាក់នោះ ​ដោយបាន​លើក​ឡើង​ថា ខ្លួន​បាន​ស្ទាប​ស្ទង់​សមត្ថភាពនវានុវត្តន៍​របស់​ប្រទេស​ចំនួន៤០ ដែលរួមគ្នាមានច្រើនជាង ៩៥% នៃការវិនិយោគនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ជាសកល និងជាង ៨៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក។

យោងតាមរបាយការណ៍នោះបានឱ្យដឹងថា ប្រទេសចិនបានកើនឡើងដល់ចំណាត់ថ្នាក់ទី១០ នៃការកើនឡើងចំនួន ៣ចំណាត់ថ្នាក់ពីឆ្នាំ២០២២ ហើយប្រទេសនេះ គឺជាប្រទេសកំពុងអភិវឌ្ឍន៍តែមួយគត់ដែលបានបំបែកខ្លួនចូលទៅក្នុងចំណាត់ថ្នាក់កំពូលទាំង១៥ ។

របាយការណ៍នោះបានកត់សម្គាល់ថា ភូមិសាស្ត្រនៃនវានុវត្តន៍ជាសកលមិនមានការផ្លាស់ប្តូរច្រើនទេ។ ទ្វីបអាស៊ី ទ្វីបអាមេរិកខាងជើង និងទ្វីបអឺរ៉ុប នៅតែបន្តនាំមុខគេនូវទិដ្ឋភាពនវានុវត្តន៍ជាសកលក្នុងតំបន់ ជាមួយនឹងការពង្រឹងការផ្លាស់ប្តូរនវានុវត្តន៍ឆ្ពោះទៅមុខ៕

ប្រភព៖ AKP