បរទេស៖ ធនាគារកណ្តាលចិនបាននិយាយកាលពីពេលថ្មីៗនេះថា ធនាគារកណ្តាលចិន និងធនាគារកណ្តាលអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការប្តូររូបិយប័ណ្ណទ្វេភាគី។
ធនាគារកណ្តាលចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា តម្លៃសរុបនៃកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណនោះ ៥០ប៊ីលានយ័ន (ប្រហែល ៦,៩៨ប៊ីលានដុល្លារអាម៉េរិក) ឬ ២៦ប៊ីលានរីយ៉ាល់ស៍អារ៉ាប៊ីសាអូឌីត។
យោងតាមសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា កិច្ចព្រមព្រៀងនោះមានសុពលភាពរយៈពេល ៣ឆ្នាំ ហើយអាចបន្តបានដោយមានការព្រមព្រៀងពីគ្នាទៅវិញទៅមក។
សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា ការរៀបចំប្តូររូបិយប័ណ្ណនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសចិន និងអារ៉ាប៊ីសាអូឌីត ពង្រីកការប្រើប្រាស់រូបិយប័ណ្ណរបស់ប្រទេសទាំងពីរ និងលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី៕
ប្រភព៖ AKP