​​ទីក្រុងស៊ាងហៃមានកំណើនពាណិជ្ជកម្មបរទេសក្នុងខែមករាដល់ខែតុលា

0

បរទេស៖ យោងតាមទីភ្នាក់ងារគយក្នុងស្រុករបស់ទីក្រុងស៊ាងហៃបានឱ្យដឹងថា ការនាំចូល និងការនាំចេញរបស់ទីក្រុងស៊ាងហៃបានឈានដល់តម្លៃ ៣,៥១ទ្រីលានយ័ន (ប្រហែល ៤៩០,១ប៊ីលានដុល្លារអាម៉េរិក) ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ ដោយបានកើនឡើង ១,៩% ពីមួយឆ្នាំទៅមួយឆ្នាំ។

ទិន្នន័យ​ពី​ទីភ្នាក់ងារគយ​ស៊ាងហៃ​បាន​បង្ហាញ​ថា ​ក្នុង​រយៈពេល​នេះ ការ​នាំ​ចេញ​របស់​ទីក្រុង​ស៊ាងហៃ​បាន​កើន​ឡើង ២,៣% ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែលឈាន​ដល់តម្លៃ ១,៤៤ទ្រីលានយ័ន ខណៈដែលការនាំចូលបានកើនឡើង ១,៦% ដែលឈានដល់តម្លៃ ២,០៧ទ្រីលានយ័ន។

ពាណិជ្ជកម្មរបស់ទីក្រុងស៊ាងហៃជាមួយសហភាពអឺរ៉ុប មានចំនួន ៧១១,១៥ប៊ីលានយ័ន ដែលបានកើនឡើង ៥,៣% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ២០,២% នៃទំហំពាណិជ្ជកម្មបរទេសសរុបក្នុងអំឡុងពេលនោះ។

ក្នុងរយៈពេល ១០ខែដំបូង នៃឆ្នាំ២០២៣ ទីក្រុងសៀងហៃបាននាំចេញផលិតផលមេកានិច និងអគ្គិសនីចំនួន ១ទ្រីលានយ័ន ដោយបានកើនឡើង ៤,៤% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ៦៩,៣% នៃតម្លៃនាំចេញសរុបរបស់ទីក្រុងនេះក្នុងរយៈពេលដូចគ្នានេះ។

ទន្ទឹមនឹងនេះដែរ ទីក្រុងស៊ាងហៃបាននាំចូលទំនិញប្រើប្រាស់ចំនួន ៤៧៣,៥៩ប៊ីលានយ័ន ដោយកើនឡើង ៩,៦% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ២២,៩% នៃតម្លៃនាំចូលសរុបរបស់ទីក្រុងនេះ៕

ប្រភព៖ AKP