បរទេស៖ ក្រុមគ្រួសារដែលមានចំណូលទាបនៅក្នុងប្រទេសសិង្ហបុរីនឹងត្រូវបានផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ដែលជាផ្នែកមួយនៃគម្រោង ComLink+ ថ្មីដែលត្រូវបានប្រកាសកាលពីថ្ងៃទី២០ ខែវិច្ឆិកា។
ការលើកទឹកចិត្តនោះ រួមមានកញ្ចប់ជំនួយចំនួនបួននៅក្នុងផ្នែកមួយចំនួន ដូចជាការអប់រំមុនចូលសាលា ការងារ ការទូទាត់បំណុល និងកម្មសិទ្ធិផ្ទះ។
ជាពិសេស ក្រុមគ្រួសារដែលចុះឈ្មោះកូនរបស់ពួកគេនៅមត្តេយ្យសិក្សាត្រឹមអាយុ ៣ឆ្នាំ ដែលនឹងត្រូវបានផ្តល់ឱ្យថវិកាចំនួន ៥០០ដុល្លារសិង្ហបុរី (៣៧៤ដុល្លារអាម៉េរិក) នៅក្នុងគណនីអភិវឌ្ឍន៍កុមារ (CDA) ដែលផ្តល់មូលនិធិដោយម្ចាស់ជំនួយ។
ពួកគេអាចទទួលបានថវិកាជំនួយបន្ថែមចំនួន ២០០ដុល្លារសិង្ហបុរីក្នុងមួយត្រីមាស ប្រសិនបើពួកគេធានាថា កូនរបស់ពួកគេបានចូលរៀនជាទៀងទាត់។
កញ្ចប់ជំនួយទីពីរ មានគោលបំណងជួយដល់មនុស្សពេញវ័យនៅក្នុងក្រុមគ្រួសារនៃគម្រោង ComLink+ ដើម្បីបង្កើតស្ថិរភាពហិរញ្ញវត្ថុ ដោយលើកទឹកចិត្តពួកគេឱ្យស្ថិតនៅក្នុងមូលនិធិផ្តល់សេវាកណ្តាល (CPF) ដែលនឹងទទួលបានការងារដែលមានចំណូលយ៉ាងហោចណាស់ ១.៤០០ដុល្លារសិង្ហបុរីក្នុងមួយខែ ដោយអ្នកដែលធ្វើដូច្នេះ នឹងទទួលបានជាសាច់ប្រាក់ចំនួន ៤៥០ដុល្លារសិង្ហបុរី ទៅ ៥៥០ដុល្លារសិង្ហបុរី និងការទូទាត់ CPF រៀងរាល់ត្រីមាស។
ក្រុមគ្រួសារប្រហែល ១៤.០០០គ្រួសារនៃគម្រោង Community Link (ComLink) មានសិទ្ធិទទួលបានផ្នែកជំនួយថ្មីទាំងនេះ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ចាប់ពីឆមាសទីពីរនៃឆ្នាំ២០២៤៕
ប្រភព៖ AKP