​​អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ចិន និងរុស្ស៊ី បង្កគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន

0

បរទេស៖ យោង​តាម​របាយការណ៍​មួយ​របស់​ក្រុមប្រឹក្សា​រដ្ឋាភិបាល​សហរដ្ឋអាម៉េរិក​​បាន​ចេញ​ផ្សាយថា អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ចិន និង​រុស្ស៊ី ​បន្ត​បង្ហាញ​ពី​គ្រោះថ្នាក់​ដែលអាចកើត​មាន​ដល់សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្តរបស់ខ្លួន។

ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ (ISAB) របស់ក្រសួងការបរទេសបានចេញផ្សាយរបាយការណ៍មួយ​ ស្តីពីការរារាំងនៅក្នុងពិភពនៃពហុប៉ូលនុយក្លេអ៊ែរ ដោយបានសង្កត់ធ្ងន់ថា ការដោះស្រាយគ្រោះថ្នាក់ពីសត្រូវដែលមានសក្តានុពលត្រូវតែជាអាទិភាព។

របាយការណ៍នោះបាននិយាយដោយសំដៅទៅលើប្រទេសកូរ៉េខាងជើងថា «អាវុធនុយក្លេអ៊ែរនៅក្នុងដៃរបស់សត្រូវនោះ និងសត្រូវផ្សេងទៀត រួមទាំងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នៅតែបន្តបង្កគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិក និងមិត្តជាដៃគូ និងសម្ព័ន្ធមិត្តជុំវិញពិភពលោក។ ដូច្នេះការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការអភិវឌ្ឍទាំងនោះត្រូវតែជាអាទិភាពរបស់ជាតិ»។

របាយការណ៍នោះបាននិយាយថា «ការបោះបង់ចោលបន្តិចម្តងៗនៃគោលការណ៍ណែនាំគ្រាប់មីស៊ីល សហរដ្ឋអាមេរិក-សាធារណរដ្ឋកូរ៉េក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ បង្ហាញពីការថយចុះនៃភាពពាក់ព័ន្ធនៃការគ្រប់គ្រងបច្ចេកវិទ្យាក្នុងការបង្អាក់ការរីកសាយភាយរបស់សម្ព័ន្ធមិត្ត»។

នៅឆ្នាំ២០២១ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងគោលការណ៍ណែនាំគ្រាប់មីស៊ីលរបស់ពួកគេ ដែលបានរារាំងកូរ៉េខាងត្បូងពីការអភិវឌ្ឍ ឬកាន់កាប់មីស៊ីលផ្លោងដែលមានរយៈចម្ងាយអតិបរមាលើសពី ៨០០គីឡូម៉ែត្រ៕

ប្រភព៖ AKP