បរទេស៖ ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលោកលើកទី២ នឹងប្រព្រឹត្តទៅនៅទីក្រុងហាងហ្សូ រដ្ឋធានីនៃខេត្តហ្សេជាំង ភាគខាងកើតប្រទេសចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា។
លោក ហេ យ៉ាដុង អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ពិព័រណ៍នេះត្រូវបានរៀបចំឡើងយ៉ាងល្អ និងពេញលេញ។
លោកបាននិយាយថា អង្គការអន្តរជាតិ និងសមាគមធុរកិច្ចបរទេសចំនួន៦៨ បានបញ្ជាក់ពីការចូលរួមរបស់ពួកគេ និងសហគ្រាសជាង៨០០ នឹងចូលរួមក្នុងការតាំងពិពណ៌ក្រៅបណ្តាញ។
លោកបាននិយាយបន្តថា ផ្ទៃដីនៃពិធីពិព័រណ៍នេះនឹងមានទំហំប្រហែល ១០០.០០០ម៉ែត្រក្រឡា ខណៈដែលអ្នកទិញអាជីពប្រហែល ១៥.០០០នាក់បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះដែរ។
សកម្មភាពជាង១០០ នឹងត្រូវបានប្រារព្ធឡើងក្នុងអំឡុងពេលពិព័រណ៍ ហើយផលិតផល និងសេវាកម្មទំនើបជាង១០០ នៅក្នុងតំបន់នៃពាណិជ្ជកម្មឌីជីថលនឹងបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេ។
នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសចិនបានប្រកាសពីការចាប់ផ្តើមពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលោកជារៀងរាល់ឆ្នាំ។ ពិព័រណ៌ពាណិជ្ជកម្មឌីជីថលសកលលោកលើកដំបូងត្រូវបានប្រារព្ធឡើងនៅទីក្រុងហាងហ្សូ កាលពីឆ្នាំមុន ជាមួយនឹងកិច្ចព្រមព្រៀងបណ្តោះអាសន្នជាង ៥ប៊ីលានដុល្លារអាម៉េរិក៕
ប្រភព៖ AKP