បរទេស៖ ប្រទេសចិនបានបញ្ជូនផ្កាយរណបត្រួតពិនិត្យពណ៌មហាសមុទ្រជំនាន់ថ្មីទៅកាន់ទីអវកាសដើម្បីជួយកែលម្អការយល់ដឹងអំពីទឹកសមុទ្រ កាលពីថ្ងៃព្រហស្បតិ៍។
នេះ គឺជាផ្កាយរណបសង្កេតពណ៌ទឹកសមុទ្រដែលមានភាពជាក់លាក់ខ្ពស់ដំបូងគេរបស់ពិភពលោក ដែលកំណត់គោលដៅទៅលើប្រភពទឹកផ្សេងៗជុំវិញពិភពលោក ដោយប្រើវិធីសាស្រ្តរាវរកជាច្រើន។
ផ្កាយរណបនោះអាចដឹងពីការត្រួតពិនិត្យទ្រង់ទ្រាយធំ បន្ត និងថាមវន្តនៃពណ៌ទឹក សីតុណ្ហភាពទឹក ទឹកកកសមុទ្រ និងបរិស្ថានវិទ្យាទឹកក្នុងមហាសមុទ្រ ឈូងសមុទ្រ កោះ និងកំពង់ផែជាសកល។
លោក ម៉េង លីងជី អនុប្រធានវិស្វករនៃមជ្ឈមណ្ឌលអង្កេតផែនដី និងទិន្នន័យនៃរដ្ឋបាលអវកាសជាតិចិន បាននិយាយថា ផ្កាយរណបនោះនឹងផ្តល់សេវាចាប់សញ្ញាពីចម្ងាយសម្រាប់ផ្លូវសមុទ្រសំខាន់ៗរបស់ប្រទេសចិន និងលើកកម្ពស់ការប្រើប្រាស់ធនធានជលផល និងការត្រួតពិនិត្យការបំពុលសមុទ្រ។
ផ្កាយរណបនោះត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែតឡុងម៉ាច-២ស៊ី (Long March-2C) នៅម៉ោង ១១:៥៥នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវគ័ននៅភាគពាយព្យប្រទេសចិន ហើយក្រោយមកវាបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកប្រកបដោយជោគជ័យ។
ការបាញ់បង្ហោះនោះ គឺជាបេសកកម្មលើកទី៤៩៧ នៃការប្រើប្រាស់ស៊េរីរ៉ុក្កែតឡុងម៉ាច៕
ប្រភព៖ AKP