​គុយបា​បញ្ជាក់​ឡើងវិញ​នូវ​សាមគ្គីភាព​ជាមួយ​ប្រជាជន​ប៉ាឡេស្ទីន

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសគុយបា លោក ប្រ៊ូណូ រ៉ូឌ្រីហ្គូហ្ស៍ បានរំលឹកឡើងវិញកាលពីពេលថ្មីៗនេះ អំពីសាមគ្គីភាព និងការគាំទ្ររបស់ប្រទេសគុយបាសម្រាប់ប្រជាជនប៉ាឡេស្ទីន ក្នុងអំឡុងពេលវដ្តទី៤ នៃការត្រួតពិនិត្យជាសកលតាមកាលកំណត់របស់អង្គការសហប្រជាជាតិ (UPR) ។

នៅពេលបញ្ជូនរបាយការណ៍របស់ប្រទេសគុយបា លោក រ៉ូឌ្រីហ្គូហ្ស៍ បាននិយាយថា «ខ្ញុំនាំយកសារនៃសាមគ្គីភាព និងការគាំទ្រសម្រាប់ប្រជាជនប៉ាឡេស្ទីនពីប្រទេសគុយបា»។

អ្នកការទូតរូបនោះបាននិយាយថា ការវាយប្រហារមិនរើសមុខទៅលើជនស៊ីវិល និងបុគ្គលិកអង្គការសហប្រជាជាតិ ការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ រថយន្តសង្គ្រោះ សាលារៀន និងការបំផ្លិចបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាការដាក់ទណ្ឌកម្មរួមដែលបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់មនុស្សធម៌អន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសរូបនោះបានកត់សម្គាល់ថា ប្រទេសគុយបាឈរក្នុងសាមគ្គីភាពជាមួយជនរងគ្រោះទាំងអស់ និងចែករំលែកការឈឺចាប់របស់សហគមន៍អារ៉ាប់ និងហេប្រ៊ូនៅក្នុងប្រទេសគុយបា។

លោក រ៉ូឌ្រីហ្គូហ្ស៍ បាននិយាយថា «ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ត្រូវតែបញ្ឈប់ ហើយសហគមន៍អន្តរជាតិត្រូវតែបង្ខំឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់មួយ នៅចំពោះមុខសិទ្ធិវេតូដែលរបស់ក្រុមប្រឹក្សាសន្តិសុខ និងធានាបាននូវនិទណ្ឌភាពព្រហ្មទណ្ឌសម្រាប់អំពើប្រល័យពូជសាសន៍»៕

ប្រភព៖ AKP