បរទេស៖ ប្រទេសហ្ស៊កដានីបានផ្តល់ជំនួយមនុស្សធម៌តាមអាកាសសម្រាប់មន្ទីរពេទ្យទីវាលដែលដំណើរការដោយអាំម៉ាន់នៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមកាសែត Times of Israel បានរាយការណ៍ដោយដកស្រង់ពីកងយោធាហ្ស៊កដានីថា។
កញ្ចប់ជំនួយនោះត្រូវបានផ្តល់ជូនក្នុងប្រតិបត្តិការលើកទីពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ការផ្តល់ជំនួយមនុស្សធម៌លើកមុនត្រូវបានអនុម័តដោយអ៊ីស្រាអែល បើទោះបីជាទំនិញមិនត្រូវបានត្រួតពិនិត្យដោយមន្ត្រីអ៊ីស្រាអែលជាមុនក៏ដោយ។ ប្រទេសអ៊ីស្រាអែលបាននិយាយថា ខ្លួនចង់ត្រួតពិនិត្យរាល់ទំនិញនៃជំនួយមនុស្សធម៌ដែលធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដើម្បីប្រាកដថា ទំនិញទាំងនោះមិនមានជាអាវុធ។
ស្ថានការណ៍នៅមជ្ឈិមបូព៌ាបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការលុកលុយរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់ពីតំបន់ហ្គាហ្សាស្ទ្រីបចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា អមដោយការសម្លាប់អ្នកស្រុកអ៊ីស្រាអែលនៅជិតព្រំដែន និងការចាប់ចំណាប់ខ្មាំង។ ប្រទេសអ៊ីស្រាអែលបានប្រកាសពីការឡោមព័ទ្ធទាំងស្រុងនៃតំបន់ហ្គាហ្សាស្ទ្រីប ហើយបានចាប់ផ្តើមការវាយប្រហារទៅលើតំបន់នោះ និងផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី។ ការប៉ះទង្គិចគ្នាក៏កំពុងកើតមានផងដែរនៅតំបន់វេសប៊ែង៕
ប្រភព៖ AKP