ពិព័រណ៍ Foe/Friend នៅសារមន្ទីរកងទ័ពជើងទឹកនៅទីក្រុងវ៉ាណា បង្ហាញអំពីអតីតកាលរបស់ប៊ុលហ្គារី

0

បរទេស៖ ពិធីពិព័រណ៍ Foe/Friend បានបើកនៅក្នុងសារមន្ទីរកងទ័ពជើងទឹកនៅទីក្រុងវ៉ាណា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ វា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សារមន្ទីរ​ជាតិ​នៃ​ប្រវត្តិសាស្ត្រ​យោធា​ដែល​មាន លោកសាស្ត្រាចារ្យ សុននីយ៉ា ពេនកូវ៉ា ដែលបាននិយាយនៅក្នុងពិធីបើកនោះថា ការដាក់តាំងបង្ហាញនៃពិព័រណ៍នេះ គឺ «ភាពស្មុគ្រស្មាញនៃទំនាក់ទំនងរបស់ប៊ុលហ្គារីជាមួយតួកគី រុស្ស៊ី និងអាល្លឺម៉ង់» រវាងការរំដោះប្រទេសប៊ុលហ្គារីពីការគ្រប់គ្រងរបស់អូតូម៉ង់ក្នុងឆ្នាំ១៨៧៨ និងសង្គ្រាមលោកលើកទីពីរ។

លោក ពេនកូវ៉ា បាននិយាយថា «យើងគួរតែដឹងអំពីអតីតកាលរបស់យើង ប្រសិនបើយើងមិនចង់ឱ្យវាលងយើងនាពេលអនាគត»។ លោកនាយកបាននិយាយថា សារមន្ទីរជាតិនៃប្រវត្តិសាស្ត្រយោធា បានផ្តោតជាសំខាន់អស់ជាច្រើនឆ្នាំមកហើយទៅលើការបកស្រាយការពិតនៃប្រវត្តិសាស្ត្រ ដោយលោកបាននិយាយបន្ថែមថា ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយវិជ្ជាជីវៈ មិនមែនតាមបន្ទាត់មនោគមវិជ្ជានោះទេ។ វានឹងជូនប្រាប់ដល់អ្នកទស្សនាទាំងឡាយអំពីរឿងដែលបានកើតឡើងនៅពេលដែលទំនាក់ទំនងរវាងរដ្ឋបានផ្លាស់ប្តូរពីមិត្តភាពទៅជាអរិភាព។ ការតាំងពិព័រណ៍នេះជំរុញឱ្យអ្នកទស្សនាបង្កើតការបកស្រាយផ្ទាល់ខ្លួនអំពីប្រវត្តិសាស្ត្រ។

លោក តាហ្គារ៉េវ បាននិយាយថា នៅក្នុងដំណើរនៃប្រវត្តិសាស្រ្ត ការកំណត់រចនាសម្ព័ន្ធនៃសម្ព័ន្ធមិត្តប៊ុលហ្គារីបានផ្លាស់ប្តូរជាញឹកញាប់។ លោកបានកោតសរសើរចំពោះការតាំងពិព័រណ៍នេះ ដែលបង្ហាញអំពីវិធីដែលប្រទេសប៊ុលហ្គារីព្យាយាមធានាសុវត្ថិភាពរបស់ខ្លួន។ លោករដ្ឋមន្រ្តីការពារជាតិបានរំលឹកថា សង្គ្រាមរវាងរុស្ស៊ី-តួកគី ឆ្នាំ១៨៧៧-១៨៧៨ បានត្រួសត្រាយផ្លូវសម្រាប់ការកសាងប្រទេសប៊ុលហ្គារីឡើងវិញ ប៉ុន្តែក្នុងកំឡុងសង្គ្រាមលោកលើកទីមួយ យន្តហោះចម្បាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីក្រុងវ៉ាណា ហើយកងនាវាកងទ័ពជើងទឹករុស្ស៊ីបានវាយប្រហារទីក្រុងនេះក្នុងខែតុលា ឆ្នាំ១៩១៥ ដែលបានបណ្តាលឱ្យមនុស្ស ០៩នាក់ស្លាប់ ២៤នាក់រងរបួស និងបំផ្លិចបំផ្លាញអស់ជាច្រើន។ លោក តាហ្គារ៉េវ បាននិយាយបន្ថែមថា កំពង់ផែ Balchik ក៏ត្រូវបានបំផ្លាញផងដែរដោយការបាញ់កាំភ្លើងធំរបស់រុស្ស៊ីនៅក្នុងខែធ្នូ ឆ្នាំ១៩១៦។ កាំភ្លើងធំនៅតាមឆ្នេរសមុទ្រប៊ុលហ្គារីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពាររបស់កំពង់ផែ Balchik ខណៈដែលនាវាមុជទឹកអាល្លឺម៉ង់បានការពារ ទីក្រុងវ៉ាណា៕

ប្រភព៖ AKP