សេដ្ឋកិច្ចឥណ្ឌូណេស៊ីកើនឡើង ៤,៩៤% នៅក្នុងត្រីមាសទី៣

0

បរទេស៖ យោងតាមទីភ្នាក់ងារស្ថិតិកណ្តាល (BPS) របស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣ បានកើនឡើង ៤,៩៤% ពីមួយឆ្នាំទៅមួយឆ្នាំ និង ១,៦% ពីមួយខែទៅមួយខែ។

ប្រធានស្តីទីនៃទីភ្នាក់ងារ BPS លោកស្រី្ អាម៉ាលីយ៉ា អាឌីនីងហ្ការ វីឌីយ៉ាសាន់ទី បាននិយាយកាលពីពេលថ្មីៗនេះថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌូណេស៊ីនៅតម្លៃទីផ្សារបច្ចុប្បន្ន (ADHB) មានចំនួនលើសពី ៥,២៩ទ្រីលានរូពៀ (៣៤១លានដុល្លារអាម៉េរិក) នៅក្នុងត្រីមាសទី៣។ លើសពីនេះទៀត នៅពេលមើលទៅលើតម្លៃទីផ្សារថេរ (ADHK) វាត្រូវបានកត់ត្រានៅចំនួន ៣,១២ទ្រីលានរូពៀ (២០១លានដុល្លារអាម៉េរិក)។

យោងតាមលោកស្រី អាម៉ាលីយ៉ា បានឱ្យដឹងថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងត្រីមាសនេះនៅតែត្រូវបានគេចាត់ទុកថាមានភាពអំណោយផល ជាពិសេសដោយសារកត្តាខាងក្រោយនៃសេដ្ឋកិច្ចពិភពលោកដែលកំពុងមានការធ្លាក់ចុះ ការប្រែប្រួលអាកាសធាតុ និងការថយចុះតម្លៃនៃទំនិញនាំចេញសំខាន់ៗ។

ឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មផលិតកម្ម គឺជាកត្តាជំរុញកំណើនដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងត្រីមាសទី៣។ លោកស្រី អាម៉ាលីយ៉ា បានពន្យល់ថា កំណើននៃវិស័យផលិតកម្មត្រូវបានគាំទ្រដោយតម្រូវការក្នុងស្រុកខ្ពស់ រួមទាំងទំនិញលោហៈ ដូចជាកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក អុបទិក និងឧបករណ៍អគ្គិសនី ដែលបានកើនឡើង ១៣,៦៨% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រភព៖ AKP