ឥណ្ឌូណេស៊ី​ពន្លឿន​ការ​បណ្តុះបណ្តាល​គ្រូពេទ្យ​ជំនាញ

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក ប៊ូឌី ហ្គូណាឌី សាឌីគីន បានអំពាវនាវឱ្យពន្លឿនការបណ្តុះបណ្តាលគ្រូពេទ្យជំនាញ ដើម្បីធានាដល់គុណភាពនៃការថែទាំសុខភាពសាធារណៈ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា។

លោក ប៊ូឌី បាននិយាយថា ការបណ្តុះបណ្តាលវេជ្ជបណ្ឌិតប្រចាំឆ្នាំនៅក្នុងប្រទេសឥណ្ឌូណេស៊ីមិនសមស្របទៅនឹងអត្រាកំណើនប្រជាជនទេ។ ដូច្នេះការថែទាំសុខភាពសាធារណៈនៅតែស្ថិតនៅក្រោមស្តង់ដារ។

លោកបាននិយាយបន្ថែមថា ក្រៅពីកង្វះបុគ្គលិកពេទ្យ ប្រទេសឥណ្ឌូណេស៊ីក៏កំពុងប្រឈមមុខនឹងការលំបាកក្នុងការបណ្តុះបណ្តាលវេជ្ជបណ្ឌិតឯកទេសឱ្យបានចំនួនគ្រប់គ្រាន់សម្រាប់រដ្ឋធានីថ្មី នូសាន់តារ៉ា (IKN) ផងដែរ។

យោងតាមរូបលោកបានឱ្យដឹងថា មន្ទីរវេជ្ជសាស្រ្តល្បីឈ្មោះចំនួន ៣០០កន្លែង នឹងត្រូវបានណែនាំឱ្យដាក់ទៅជាសាលាពេទ្យដើម្បីឱ្យសិស្សអាចទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងអំឡុងពេលសិក្សារបស់ពួកគេ។ ជាមួយនឹងកម្មវិធីនេះ គ្រូពេទ្យជំនាញជាង ៣០.០០០នាក់អាចត្រូវបានបណ្តុះបណ្តាលជារៀងរាល់ឆ្នាំ។

លោកក៏បានលើកឡើងផងដែរអំពីគោលនយោបាយរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការបញ្ជូនវេជ្ជបណ្ឌិតទៅក្រៅប្រទេសដើម្បីបង្កើនជំនាញរបស់ពួកគេ និងកាត់បន្ថយនិន្នាការស្វែងរកការព្យាបាលនៅក្រៅប្រទេស។ តាម​ការ​ប៉ាន់​ស្មាន​ថា ជា​រៀង​រាល់​ឆ្នាំ ប្រជាជន​ឥណ្ឌូណេស៊ី​ប្រហែល ២លាន​នាក់​តែងតែ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជិត​ខាង ​ដូច​ជាប្រទេសសិង្ហបុរី ម៉ាឡេស៊ី និង​ថៃ ដើម្បី​ទទួល​បាន​ការ​ព្យាបាល៕

ប្រភព៖ AKP