មីយ៉ាន់ម៉ា និងចិន ធ្វើការធានាចំពោះសន្តិសុខតាមព្រំដែន

0

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃទី៣១ ខែតុលាថា តំណាងរដ្ឋាភិបាលរបស់ខ្លួន និងក្រសួងសន្តិសុខសាធារណៈចិន បានពិភាក្សាគ្នា ស្តីពីការធានាសន្តិភាពនៅតាមព្រំដែនរួមរបស់ប្រទេសទាំងពីរ។

ដូចដែលត្រូវបានរាយការណ៍ដោយកាសែតក្នុងស្រុក Global New Light បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ទោ យ៉ា ពីយ៉ែរ បានជួបជាមួយរដ្ឋមន្ត្រីសន្តិសុខសាធារណៈចិន លោក វ៉ាង ស៊ាងហុង ក្នុងទីក្រុងណៃពិដោរ កាលពីពេលថ្មីៗនេះ។

មន្ត្រីទាំងពីរ​បាន​ពិភាក្សាគ្នា​អំពី​សន្តិភាព និង​ស្ថិរភាព​នៅ​តាម​តំបន់​ព្រំដែន និង​វិធីសម្រាប់កិច្ច​សហការគ្នា​ក្នុង​ការ​ពង្រឹង​ច្បាប់ និង​ធានា​សន្តិសុខ៕

ប្រភព៖ AKP