ចិន​លុបចោល​លក្ខខណ្ឌ​ប្រកាស​សុខភាព​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​ដែន

0

បរទេស៖ អាជ្ញាធរគយរបស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃអង្គារ អំពីការលុបចោលនូវតម្រូវការនៃការប្រកាសសុខភាពដែលជាកាតព្វកិច្ចសម្រាប់អ្នកដំណើរទាំងក្នុង និងក្រៅប្រទេស។

យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គនាយកដ្ឋានគយចិន បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះទៅ អ្នកដំណើរក្នុង និងក្រៅប្រទេស មិនចាំបាច់ដាក់ទម្រង់ប្រកាសសុខភាពជាមួយអាជ្ញាធរគយទៀតទេ។

រដ្ឋបាលបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលមានរោគសញ្ញានៃជំងឺឆ្លងមួយចំនួន ដូចជាអាការៈគ្រុនក្តៅ ក្អក ក្អួត និងរាគ គួរតែធ្វើសេចក្តីប្រកាសដោយស្ម័គ្រចិត្តទៅកាន់អាជ្ញាធរគយ និងសហការជាមួយគយក្នុងការត្រួតពិនិត្យសីតុណ្ហភាព ការស៊ើបអង្កេតរោគរាតត្បាត និងវិធានការសុខភាព ព្រមទាំងការដាក់ឱ្យនៅដាច់ដោយឡែកពីគេផ្សេងទៀត៕

ប្រភព៖ AKP