បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រកាសអំពីផែនការពង្រីកពិធីបុណ្យរដូវរងាប្រចាំឆ្នាំរបស់ប្រទេសថៃ ដោយប្តូរឈ្មោះវាថាជា ពិធីបុណ្យរដូវរងារថៃ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក ស៊ូដាវ៉ាន់ វ៉ាងស៊ូផាគីជកុសល អភិបាលអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក ថាផានី គៀតផៃបុល និងអភិបាលទីក្រុងបាងកក លោក ឆាដឆាត ស៊ីទីពុនត៍ ក្នុងអំឡុងពេលដែលពួកគេបានពិភាក្សាគ្នាអំពី «ពិធីបុណ្យរដូវរងាទីក្រុងបាងកកចម្រុះពណ៌» ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំនេះ។
លោក សេដ្ឋា បាននិយាយថា រដ្ឋាភិបាលថៃកំពុងត្រៀមខ្លួនក្នុងការចាប់ផ្តើមសកម្មភាពយ៉ាងហោចណាស់ចំនួន១១ ដោយមានសេចក្តីលម្អិតបន្ថែមទៀតដែលនឹងត្រូវចេញផ្សាយនៅខែក្រោយ។
ពិធីបុណ្យចម្រុះពណ៌នៅទីក្រុងបាងកក គឺជាគំនិតផ្តួចផ្តើមរួមគ្នាដោយទីភ្នាក់ងារ TAT រដ្ឋបាលទីក្រុងបាងកក (BMA) និងក្រសួងវប្បធម៌។ វាត្រូវបានបង្កើតឡើងដោយព្រឹត្តិការណ៍សំខាន់ៗចំនួន៥ គឺពិធីបុណ្យបណ្តែតប្រទីបឆ្នាំ២០២៣ ពិធីបុណ្យវីជីតចៅផាយ៉ាឆ្នាំ២០២៣ កម្មវិធីអភ័យឯកសិទ្ធិលិខិតឆ្លងដែនថៃដ៏អស្ចារ្យ កម្មវិធីម៉ារ៉ាតុងថៃដ៏អស្ចារ្យនៃទីក្រុងបាងកកឆ្នាំ២០២៣ និងកម្មវិធីរាប់ថយក្រោយថៃដ៏អស្ចារ្យសម្រាប់អបអរសាទរឆ្នាំថ្មី ២០២៤។
លោក ថាផានី បាននិយាយថា ព្រឹត្តិការណ៍ទាំងនេះមានគោលបំណងបង្ហាញពីរបៀបរស់នៅដ៏រស់រវើក និងអត្តសញ្ញាណរបស់ទីក្រុង តាមរយៈទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត។
ទន្ទឹមនឹងនេះដែរ លោក ឆាដឆាត បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ទីក្រុងក្នុងការធានាថា ពិធីបុណ្យរដូវរងា គឺជាជោគជ័យដ៏ត្រចះត្រចង់ដែលនាំមកនូវភាពរស់រវើកដល់រាជធានីមួយនេះនៅក្នុងរដូវរដូវរងា៕
ប្រភព៖ AKP