លោក យូន ស៊ុកយុល ទៅដល់ប្រទេសកាតាសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ

0

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានទៅដល់ប្រទេសកាតាកាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ ដែលរំពឹងថានឹងផ្តោតសំខាន់ទៅលើការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។

លោក យូន គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលជាមួយប្រទេសកាតា ព្រះអង្គម្ចាស់ អ៊ីមារ សេក តាមីម ប៊ីន ហាម៉ាដ អាល់ ថានី នៅថ្ងៃពុធនេះ ខណៈដែលប្រទេសទាំងពីរគ្រោងនឹងប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។

យោងតាមការិយាល័យបានឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងសង្ឃឹមថានឹងប្រើប្រាស់ដំណើរទស្សនកិច្ចនេះដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើសពីផ្នែកប្រពៃណីនៃវិស័យថាមពល និងសំណង់ ដើម្បីរួមបញ្ចូលនូវវិស័យវិនិយោគ ការពារជាតិ កសិកម្ម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

នៅថ្ងៃពុធនេះ លោក យូន នឹងចូលរួមវេទិកាធុរកិច្ចទ្វេភាគី ដែលចូលរួមដោយថ្នាក់ដឹកនាំធុរកិច្ចប្រមាណ ៣០០នាក់ មកពីប្រទេសទាំងពីរ និងទស្សនាទីក្រុងអេដូខេសិន ដើម្បីពិភាក្សាជាមួយមេដឹកនាំវ័យក្មេងនៃប្រទេសកាតា។

លោក យូន គឺជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេដែលធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកាតា។ លោកត្រូវបានអមដំណើរដោយលោកស្រី គីម គុនហេ ក៏ដូចជាគណៈប្រតិភូធុរកិច្ចកូរ៉េខាងត្បូងដែលមានសមាជិក ៥៩នាក់។ ដំណើរ​ទស្សនកិច្ច​នៅ​កាតានេះ​ជាការបញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៥​ថ្ងៃ​ ដែលពេល​មុន​នេះ​​លោកបាន​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​សម្រាប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ ៤​ថ្ងៃនៅទីនោះ៕\

ប្រភព៖ AKP