បរទេស៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារថា ប្រាក់ចំណូលថវិកាសាធារណៈទូទៅរបស់ប្រទេសចិនបានកើនឡើង ៨,៩% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់ ១៦,៦៧ទ្រីលានយ័ន (២,៣២ទ្រីលានដុល្លារអាម៉េរិក) នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣។
យោងតាមក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងថា រដ្ឋាភិបាលកណ្តាលបានប្រមូលប្រាក់ចំណូលចំនួន ៧,៥៩ទ្រីលានយ័ន ដែលបានកើនឡើង ៨,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយរដ្ឋាភិបាលក្នុងតំបន់បានឃើញប្រាក់ចំណូលកើនឡើង ៩,១% ដែលឈានដល់ ៩,០៨ទ្រីលានយ័ន។
ប្រាក់ចំណូលពន្ធមានសរុបចំនួន ១៣,៩១ទ្រីលានយ័ន ក្នុងរយៈពេល ៩ខែដំបូង ដែលកើនឡើងបាន ១១,៩% ពីមួយឆ្នាំទៅមួយឆ្នាំ។
ទិន្នន័យកាលពីថ្ងៃអង្គារក៏បង្ហាញផងដែរថា ការចំណាយថវិកាសាធារណៈទូទៅបានកើនឡើង ៣,៩% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់ ១៩,៧៩ទ្រីលានយ័ន ក្នុងរយៈពេល ៩ខែដំបូង។
ចំណូលថវិកាសាធារណៈទូទៅ រួមមានចំណូលពីពន្ធ និងប្រភពផ្សេងៗទៀត។ វា គឺជាការធានាផ្នែកហិរញ្ញវត្ថុ ដើម្បីធានាដល់ដំណើរការរបស់រដ្ឋាភិបាល៕
ប្រភព៖ AKP