បរទេស៖ កីឡាករសញ្ជាតិអាឡឺម៉ង់ដែលត្រូវបានតាមដានដោយក្លឹប Newcaslte អស់រយៈពេលយ៉ាងយូរមកហើយ និងធ្លាប់បានដាក់បញ្ចូលឈ្មោះពួកគាត់ទៅក្នុងបញ្ជីខ្សែបម្រើដែលខ្លួនចង់បានកាលពីរដូវក្តៅកន្លងមក។ ទោះបីជាយ៉ាងណា ពួកគេត្រូវបានដោះស្រាយនៅបញ្ហារបស់ Sandro Tonali ដែលក្លឹបបានទិញមកពី AC Milan ក្នុងតម្លៃ ៦០លានផោន ប៉ុន្តែត្រូវបានហាមប្រាមក្នុងការប្រកួត ១០ខែព្រោះតែពាកព័ន្ធនឹងការភ្នាល់បាល់។
លោក Howe បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា “Nmecha ជាកីឡាករដែលពួកយើងតាមមើល និងចូលចិត្ត។ ប៉ុន្តែពិតណាស់គាត់ជាកីឡាកររបស់ Dortmund នៅពេលនេះ”៕