បរទេស៖ ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបចាប់សញ្ញាពីចម្ងាយដោយជោគជ័យទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីចាង ក្នុងខេត្តស៊ីឈ័ន ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃអង្គារ។
គ្រាប់រ៉ុក្កែតឡុងម៉ាច-២ឌី (Long March-2D) ដែលដឹកផ្កាយរណបយ៉ៅហ្គាន់-៣៩ (Yaogan-39) ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ៤:០៣ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង)។
ការបាញ់បង្ហោះនេះ គឺជាបេសកកម្មលើកទី៤៩២ ដែលធ្វើឡើងដោយស៊េរីរ៉ុក្កែតឡុងម៉ាច៕
ប្រភព៖ AKP