Home ព័ត៌មានអន្តរជាតិ ក្រុមការងារសេដ្ឋកិច្ចចិន-សហរដ្ឋអាមេរិកបើកកិច្ចប្រជុំលើកដំបូង

ក្រុមការងារសេដ្ឋកិច្ចចិន-សហរដ្ឋអាមេរិកបើកកិច្ចប្រជុំលើកដំបូង

0

បរទេស៖ កិច្ចប្រជុំលើកដំបូងនៃក្រុមការងារសេដ្ឋកិច្ចចិន-សហរដ្ឋអាមេរិក ដែលដឹកនាំដោយអនុរដ្ឋមន្ត្រីមកពីក្រសួងហិរញ្ញវត្ថុទាំងសងខាង ត្រូវបានធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃអង្គារ។

កិច្ចប្រជុំនេះ គឺស្របតាមការឯកភាពគ្នាដែលសម្រេចបានក្នុងជំនួបពិភាក្សារវាងលោក ហេ លីហ្វេង ឧបនាយករដ្ឋមន្ត្រីចិនដែលដឹកនាំកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ចាណេត យេលលេន នៅទីក្រុងប៉េកាំង កាលពីក្នុងខែកក្កដា។

ភាគីទាំងពីរបានធ្វើការពិភាក្សាយ៉ាងទូលំទូលាយ ដោយស្មោះត្រង់ និងប្រកបដោយការស្ថាបនាទៅលើប្រធានបទផ្សេងៗ រួមទាំងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយនៃប្រទេសទាំងពីរ និងបរិបទសកលលោក ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។

ប្រទេសចិនបានសម្តែងការព្រួយបារម្ភរបស់ខ្លួន ហើយភាគីទាំងពីរបានព្រមព្រៀងរក្សាទំនាក់ទំនងផងដែរ៕

ប្រភព៖ AKP

Previous articleអ៊ីស្រាអែល​នឹង​មិន​អនុញ្ញាត​ឱ្យនាំ​ប្រេងឥន្ធនៈ​ទៅ​តំបន់​ហ្កាហ្សា​ទេ ខណៈ​ដែលក្រុម​ហាម៉ាស់​អាច​លួច​យក​វា​បាន​
Next articleចិន​បាញ់​បង្ហោះ​ផ្កាយរណប​ចាប់​សញ្ញា​ពី​ចម្ងាយ​