Home ព័ត៌មានអន្តរជាតិ ចិន​នឹង​កាត់បន្ថយ​តម្លៃលក់រាយ​ប្រេងសាំង និងប្រេង​ម៉ាស៊ូត

ចិន​នឹង​កាត់បន្ថយ​តម្លៃលក់រាយ​ប្រេងសាំង និងប្រេង​ម៉ាស៊ូត

0

បរទេស៖ អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិននឹងកាត់បន្ថយតម្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូតចាប់ពីថ្ងៃពុធនេះ ដោយផ្អែកទៅលើការផ្លាស់ប្តូរថ្មីៗនៃតម្លៃប្រេងអន្តរជាតិ។

គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិបាននិយាយថា តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតនឹងត្រូវកាត់បន្ថយចំនួន ៧០យ័ន (ប្រហែល ៩,៧៥ដុល្លារអាម៉េរិក) ក្នុងមួយតោន។

នៅក្រោមយន្តការកំណត់តម្លៃបច្ចុប្បន្ន តម្លៃនៃផលិតផលប្រេងចម្រាញ់ត្រូវបានកែសម្រួលបន្ទាប់ពីមានការផ្លាស់ប្តូរតម្លៃប្រេងឆៅអន្តរជាតិ។

គណៈកម្មការនេះបាននិយាយថា ក្រុមហ៊ុនប្រេងធំជាងគេចំនួន៣ របស់ប្រទេសចិន គឺ សាជីវកម្មប្រេងជាតិចិន សាជីវកម្មគីមីឥន្ធនៈចិន និងសាជីវកម្មប្រេងឈូងសមុទ្រជាតិចិន និងរោងចក្រចម្រាញ់ប្រេង ត្រូវបានដឹកនាំដើម្បីរក្សាផលិតកម្មប្រេង និងសម្រួលការដឹកជញ្ជូនដើម្បីធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព៕

ប្រភព៖ AKP

Previous articleចិន​បាញ់​បង្ហោះ​ផ្កាយរណប​ចាប់​សញ្ញា​ពី​ចម្ងាយ​
Next articleប្រធាន​កង​ម៉ារីន​និយាយ​ថា ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ដែល​ត្រូវ​បាន​ផ្អាក​នៅ​លើ​កោះ​ជាប់​ព្រំដែន​ត្រូវ​តែធ្វើ​​បន្ត