បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្រិកបានរាយការណ៍កាលពីថ្ងៃចន្ទថា កងកម្លាំងទ័ពអាកាសអាម៉េរិកបានចាប់ផ្តើមប្រើប្រាស់មូលដ្ឋានទ័ពអាកាសអេឡេហ្វស៊ីណាដែលនៅជិតទីក្រុងអាថែន សម្រាប់ប្រតិបត្តិការនៅមជ្ឈិមបូព៌ា ចាប់តាំងពីមូលដ្ឋានទ័ពអាម៉េរិកនៅលើកោះក្រេតេអស់សមត្ថភាព។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យន្តហោះធុនធំដំបូងរបស់អាម៉េរិកបានចាប់ផ្តើមទៅដល់មូលដ្ឋានអាកាសអេឡេហ្វស៊ីណា ដែលជាមូលដ្ឋានទ័ពអាកាសទី១១២ របស់កងទ័ពអាកាសក្រិក។ មូលដ្ឋានទ័ពអាកាសក្រិកផ្សេងទៀត ដែលរួមមានទាំងនៅលើកោះកាប៉ាថូស ក៏អាចនឹងត្រូវបានទំនាក់ទំនងផងដែរ ប្រសិនបើយោធាអាម៉េរិកយល់ព្រមទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់មូលដ្ឋានទាំងនោះ។
យោងតាមការរាយការណ៍នោះបានឱ្យដឹងថា មូលដ្ឋានទ័ពអាកាសនៅលើកោះក្រេតេ ត្រូវបានប្រើប្រាស់ដោយមានយន្តហោះចំនួន ៣០គ្រឿងកំពុងឈរជើងនៅទីនោះ ដែលរួមមានទាំងនាវាផ្ទុកប្រេងចំនួន ៨គ្រឿង យន្តហោះដឹកជញ្ជូនចំនួន ១០គ្រឿង និងកងម៉ារីនអាម៉េរិកជាច្រើនផងដែរ។
គេហទំព័រសារព័ត៌មានក្រិកបានរាយការណ៍ថា ការទៅដល់របស់យន្តហោះអាម៉េរិកបានចាប់ផ្តើមកាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន ជាមួយនឹងការចុះចតនៃយន្តហោះប្រភេទ C-21 ដែលបន្ទាប់មកបានហោះឡើងអស់រយៈពេលពីរម៉ោងបន្ទាប់ពីការចុះចត។ ការរាយការណ៍នោះបានប៉ាន់ស្មានថា វាអាចទៅរួចដែលអាកាសយានដ្ឋានអេឡេហ្វស៊ីណា នឹងត្រូវបានប្រើប្រាស់សម្រាប់ការជម្លៀសពលរដ្ឋអាម៉េរិកចេញពីតំបន់ប្រយុទ្ធ ដោយនឹងប្រើប្រាស់ជាកន្លែងចាក់ប្រេង និងជាមជ្ឈមណ្ឌលចំណត៕
ប្រភព៖ AKP