បរទេស៖ ចលនាហាម៉ាស់របស់ក្រុមឧទ្ទាមបាននិយាយកាលពីថ្ងៃចន្ទថា មន្ទីរពេទ្យទាំងអស់នៅតំបន់ហ្គាហ្សាស្ទ្រីបបានអស់ប្រេងឥន្ធនៈប្រើប្រាស់ហើយ។
ក្រុមហាម៉ាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មន្ទីរពេទ្យទាំងអស់នៅតំបន់ហ្គាហ្សាស្ទ្រីបបានអស់ប្រេងឥន្ធនៈប្រើប្រាស់ហើយ» ដោយក្រុមនេះបាននិយាយបន្ថែមថា ជំនួយដែលបានទៅដល់ក្នុងរង្វង់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ នៅមិនទាន់គ្រប់គ្រាន់ទេដើម្បីបំពេញតម្រូវការរបស់ប្រជាជន។
បន្ទាប់ពីការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់ទៅលើប្រទេសអ៊ីស្រាអែល បាននាំឱ្យមានការបិទផ្លូវមនុស្សធម៌ពេញលេញនៃតំបន់ហ្គាហ្សាស្រ្ទីប។ លោកវេជ្ជបណ្ឌិត មូហាំម៉ាដ សាលីម៉ា ដែលជានាយកមន្ទីរពេទ្យអាល់-ស្ស៊ីហ្វា ក្នុងតំបន់ហ្គាហ្សា បានប្រាប់សារព័ត៌មានស្ពុតនីកថា មន្ទីរពេទ្យរបស់លោកនឹងក្លាយជា «ផ្នូរដ៏ធំមួយ» ប្រសិនបើអស់ប្រេងឥន្ធនៈប្រើប្រាស់៕
ប្រភព៖ AKP