ការវិនិយោគផ្លូវដែករបស់ចិនកើនឡើង ៧,១% នៅក្នុងខែមករាដល់ខែកញ្ញា

0

បរទេស៖ ក្រុមហ៊ុនផ្លូវដែកចិនគ្រុប (China Railway Group Limited) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានបន្តលើកកម្ពស់ការសាងសង់ផ្លូវដែកចាប់តាំងពីដើមឆ្នាំនេះ។

ការវិនិយោគទ្រព្យសកម្មថេរក្នុងវិស័យផ្លូវដែករបស់ប្រទេសចិនបានកើនឡើងដល់តម្លៃ ៥០៨,៩ប៊ីលានយ័ន (ប្រហែល ៧០,៨៨ប៊ីលានដុល្លារអាម៉េរិក) ចាប់ពីខែមករាដល់ខែកញ្ញា ដោយកើនឡើងបាន ៧,១% ពីមួយឆ្នាំទៅមួយឆ្នាំ។

ផ្លូវដែកថ្មីដែលមានប្រវែង ១.៤០២គីឡូម៉ែត្រ ត្រូវបានដាក់ឱ្យដំណើរការក្នុងអំឡុងពេលនោះ ដែលរួមមានទាំងផ្លូវរថភ្លើងល្បឿនលឿនដែលមានប្រវែង ១.២៧៦គីឡូម៉ែត្រផងដែរ។

ចម្ងាយប្រតិបត្តិការផ្លូវដែករបស់ប្រទេសចិនបានឈានដល់ ១៥៥.០០០គីឡូម៉ែត្រនៅចុងឆ្នាំមុន ជាមួយនឹងផ្លូវរថភ្លើងល្បឿនលឿន ៤២.០០០គីឡូម៉ែត្រ៕

ប្រភព៖ AKP