បរទេស៖ ទីភ្នាក់ងារអវកាសចិន (CMSA) បាននិយាយថា ការរួមបញ្ចូលគ្នានៃយានអវកាសសេនហ្សូ-១៧ (Shenzhou-17) និងរ៉ុក្កែតដឹកជញ្ជូនឡុង ម៉ាច-២អេហ្វ (Long March-2F) ត្រូវបានផ្ទេរទៅកាន់កន្លែងបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍។
យោងតាមទីភ្នាក់ងារអវកាសចិនបានឱ្យដឹងថា គ្រឿងបរិក្ខារ និងឧបករណ៍នៅកន្លែងបាញ់បង្ហោះ គឺស្ថិតក្នុងស្ថានភាពល្អ ហើយត្រូវបានត្រួតពិនិត្យមុខងារមុនការបើកដំណើរការផ្សេងៗ និងការធ្វើតេស្តរួមគ្នាដែលនឹងត្រូវបានអនុវត្តតាមការគ្រោងទុក។ យានអវកាសនេះនឹងត្រូវបាញ់បង្ហោះនៅពេលសមស្របណាមួយក្នុងពេលឆាប់ៗខាងមុខនេះ៕
ប្រភព៖ AKP