ប្រទេសជាង៦០ បញ្ជាក់ពីការចូលរួមនៅក្នុងពិព័រណ៍នាំចូលអន្ដរជាតិចិនលើកទី៦

0

បរទេស៖ យោងតាមអាជ្ញាធរក្នុងតំបន់របស់ប្រទេសចិនបានឱ្យដឹងថា ប្រទេសជាង៦០ បានបញ្ជាក់ពីការចូលរួមរបស់ពួកគេនៅក្នុងកម្មវិធីពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦ (CIIE) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ។

លោក ហ្សាង វៃមីន ដែលធ្វើការនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិ (ស៊ាងហៃ) បាននិយាយថា ពិព័រណ៍នេះ គឺជាផ្នែកមួយដ៏សំខាន់នៃពិព័រណ៍ CIIE ហើយនឹងបង្ហាញពីនវានុវត្តន៍បច្ចេកវិទ្យារបស់ប្រទេសនីមួយៗដែលចូលរួម ដែលមានឧស្សាហកម្មរឹងមាំ និងបរិយាកាសនៃការវិនិយោគ។

លោក ហ្សាង បាននិយាយបន្ថែមថា កម្មវិធីពិព័រណ៍នៅក្នុងឆ្នាំនេះ នឹងរួមបញ្ចូលប្រទេសក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្សេងៗគ្នា រាប់ចាប់តាំងពីប្រទេសអភិវឌ្ឍតិចតួចរហូតដល់ប្រទេសអភិវឌ្ឍខ្លាំង។

ការៀបចំពិព័រណ៌នៅវិមានឆាយណា ប៉ាវីឡុន (China Pavilion) ដែលមានទំហំ ២.៥០០ម៉ែត្រការ៉េនៅក្នុងឆ្នាំនេះ នឹងក្លាយកម្មវិធីដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃពិព័រណ៍ CIIE  ដែលនឹងផ្តោតសំខាន់ទៅលើការបង្ហាញពីសមិទ្ធិផលចុងក្រោយបង្អស់របស់ប្រទេសចិនក្នុងការបើកដំណើរការកម្រិតកំពូល និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

ពិព័រណ៍ពាណិជ្ជកម្មនៃពិព័រណ៍ CIIE លើកទី៦ នឹងបង្ហាញពីតំបន់តាំងពិពណ៌សំខាន់ៗចំនួន៦។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនជាង៣.០០០ មកពីជាង ១២០ប្រទេសហើយដែលបានបញ្ជាក់ពីការចូលរួមរបស់ពួកគេ ហើយ​តំបន់​តាំង​ពិព័រណ៍​នឹង​មាន​ទំហំ​លើសពី ៣៦០.០០០​ម៉ែត្រការ៉េ៕

ប្រភព៖ AKP