បរទេស៖ ប្រទេសឥណ្ឌូណេស៊ីបានចូលទៅក្នុងរដូវកាលនៃការបោះឆ្នោតជាផ្លូវការហើយកាលពីថ្ងៃទី១៩ ខែតុលា ដោយបើកការចុះឈ្មោះសម្រាប់បេក្ខភាពដែលចង់ចូលរួមប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលខាងមុខនេះ។
ប្រជាជនឥណ្ឌូណេស៊ីប្រមាណជិត ២០៥លាននាក់នឹងទៅបោះឆ្នោតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈដែលប្រទេសនេះគ្រោងនឹងធ្វើការសម្រេចចិត្តទៅលើសមាជិកសភាថ្នាក់ជាតិ ថ្នាក់តំបន់ និងទីក្រុងផងដែរ។
ការប្រកួតប្រជែងនេះត្រូវបានគេរំពឹងថានឹងមានការតែងតាំងបុរស ៣នាក់ជាបេក្ខភាព ដែលក្នុងនោះរួមមានរដ្ឋមន្ត្រីការពារជាតិលោក ប្រាបូវ៉ូ ស៊ូបៀនតូ អតីតអភិបាលខេត្តកោះជ្វាកណ្តាល លោក កាន់ចារ ប្រាណូវ៉ូ និងអតីតអភិបាលរដ្ឋធានីហ្សាការតា លោក អានីស បាស់វេដាន់៕
ប្រភព៖ AKP