លោក បៃដិន នឹងធ្វើដំណើរទៅកាន់​ប្រទេសអ៊ីស្រាអែលនៅ​ថ្ងៃ​ពុធនេះ បន្ទាប់​មក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ហ្ស៊កដានី

0

បរទេស៖ អ្នកនាំពាក្យសេតវិមាន លោក ការីន ជីនភ្យែរ បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធនេះ ហើយបន្ទាប់មកនឹងទៅបំពេញទស្សនកិច្ចនៅហ្ស៊កដានី។

លោក ជីនភ្យែរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន ចង់បង្ហាញអំពីការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់លោកសម្រាប់ប្រទេសអ៊ីស្រាអែល​ និងពិភាក្សាអំពីជំហានបន្ទាប់ទៀត ក្រោយពីមានការវាយប្រហារដោយក្រុមរ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់កាលពីពេលថ្មីៗនេះ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «បន្ទាប់មក លោកប្រធានាធិបតី បៃដិន នឹងធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងអាំម៉ាន់នៃប្រទេសហ្ស៊កដានី ដែលនៅទីនោះ លោកនឹងជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ អាប់ឌុលឡា ប្រធានាធិបតីអេហ្ស៊ីប លោក ស៊ីស៊ី និងប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាមូដ អាប់បាស់»។ លោកនឹងបញ្ជាក់សារជាថ្មីថា ក្រុមហាម៉ាស់មិនបានឈរទៅលើជំហរនៃសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនប៉ាឡេស្ទីនទេ គឺក្រុមនេះធ្វើការសម្រេចចិត្តដោយខ្លួនឯង ហើយលោកក៏នឹងពិភាក្សាអំពីតម្រូវការមនុស្សធម៌របស់ជនស៊ីវិលនៅតំបន់ហ្គាហ្សាផងដែរ»៕

ប្រភព៖ AKP