បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ប្រទេសចិន ដើម្បីចូលរួមសន្និសីទនៃវេទិកាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងកិច្ចប្រជុំទ្វេភាគីមួយចំនួន។
ថ្ងៃដំបូងនៃកាលវិភាគការងាររបស់លោក គឺផ្តោតភាគច្រើនទៅលើកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីរបស់លោកមកពីប្រទេសផ្សេងទៀតដែលកំពុងចូលរួមក្នុងសន្និសីទនោះ រួមទាំងប្រធានាធិបតីវៀតណាម និងម៉ុងហ្គោលីផងដែរ។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ីចូលរួមក្នុងពិធីមួយដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងភរិយា ស្វាគមន៍ជាផ្លូវការចំពោះប្រមុខគណៈប្រតិភូដែលចូលរួមក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ និងផ្លូវ។
សន្និសីទនោះនឹងប្រារព្ធពិធីបើកនៅថ្ងៃពុធនេះ។ ក្រៅពីការចូលរួមក្នុងព្រឹត្តិការណ៍នោះ លោក ពូទីន នឹងចូលរួមក្នុងកិច្ចចរចារវាងរុស្ស៊ី-ចិន និងមានកិច្ចប្រជុំទ្វេភាគីមួយចំនួនទៀត៕
ប្រភព៖ AKP