វៀតណាមចាត់ទុករុស្ស៊ីជាដៃគូអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន

0

បរទេស៖ ប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ធួង បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសវៀតណាមចាត់ទុករុស្ស៊ីជាដៃគូអាទិភាពនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។

មេដឹកនាំរូបនេះបាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងប៉េកាំងថា «ប្រទេសវៀតណាមយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួននូវសារៈសំខាន់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ក៏ដូចជាភាពស្និទ្ធស្នាល និងទំនាក់ទំនងជិតស្និទ្ធដែលមានរវាងប្រទេសរបស់យើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ប្រទេសវៀតណាមបានចាត់ទុកប្រទេសរុស្ស៊ីជាអាទិភាពកំពូលមួយនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន»។

លោក វ៉ូ វ៉ាន់ធួង ក៏បានអញ្ជើញលោក វ៉្លាឌីមៀ ពូទីន ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមផងដែរ៕

ប្រភព៖ AKP