លិសអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខ

0

បរទេស៖ សន្និសីទប្រមុខប៉ូលិសអាស៊ានលើកទី៤១ (ASEANAPOL) បានធ្វើពិធីបើកនៅទីក្រុងវៀងច័ន្ទន៍នៃប្រទេសឡាវកាលពីថ្ងៃទី១៧ ខែតុលា។

នៅក្នុងសុន្ទរកថាបើករបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ លោកឧត្តមសេនីយ៍ វីល័យ ឡាខាំផុង បានសង្កត់ធ្ងន់ថា សន្និសីទនេះធ្វើឡើងក្នុងបរិបទដែលឧក្រិដ្ឋជនឆ្លងដែនកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មកាន់តែទំនើប ដែលក្លាយជាបញ្ហាប្រឈម និងជាការគំរាមកំហែងដោយផ្ទាល់ និងដោយប្រយោលចំពោះស្ថិរភាពនយោបាយ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងពិភពលោក។

លោកបានបញ្ជាក់ថា ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងទម្រង់ឧក្រិដ្ឋកម្មនេះ គឺជាកិច្ចការសំខាន់ និងជៀសមិនរួច ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។

សន្និសីទរយៈពេល ៣ថ្ងៃនេះ ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប៉ូលិសនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដៃគូសន្ទនា និងអ្នកសង្កេតការណ៍ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការរត់ពន្ធគ្រឿងញៀន អំពើភេរវកម្ម ការជួញដូរមនុស្ស ការរត់ពន្ធអាវុធ និងការរត់ពន្ធសត្វព្រៃជាដើម៕

ប្រភព៖ AKP