អ៊ីស្រាអែល​បាន​ផ្ដោតសំខាន់ទៅ​លើ​តំបន់​ហ្គាហ្សា​ស្ទ្រីប និងគ្មាន​របបនៃបទ​ឈប់​បាញ់គ្នាទេ

0

បរទេស៖ អ្នកនាំពាក្យកងកម្លាំងអ៊ីស្រាអែល IDF លោក ដានីញែល ហាហ្ការី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា កងកម្លាំងអ៊ីស្រាអែលកំពុងបន្តផ្តោតការខិតខំប្រឹងប្រែងជាចម្បងរបស់ពួកគេចំពោះការវាយប្រហារទៅលើតំបន់ហ្គាហ្សាស្ទ្រីប និងមិនមានរបបបទឈប់បាញ់គ្នានៅក្នុងតំបន់ប៉ាឡេស្ទីននោះទេ។

អ្នកនាំពាក្យរូបនោះបាននិយាយថា «យើងនៅតែផ្តោតសំខាន់ទៅលើតំបន់ហ្គាហ្សាស្ទ្រីប។ ខ្ញុំចង់បញ្ជាក់ថា នឹងមិនមានរបបនៃបទឈប់បាញ់គ្នាណាមួយទេ។ ខ្ញុំនិយាយម្តងទៀត អរិភាពនៅតែបន្ត។ យើងបន្តធ្វើការវាយតម្លៃអំពីស្ថានភាព និងបង្កើនការត្រៀមខ្លួននៃកងកម្លាំង»។

លោក ហាហ្ការី បាននិយាយថា កងកម្លាំងអ៊ីស្រាអែល «បានវាយប្រហារគោលដៅរាប់ពាន់នាក់ ចាប់តាំងពីការចាប់ផ្តើមនៃអរិភាពកាលពីថ្ងៃទី៧ ខែតុលា មក ហើយបន្តការវាយប្រហារឥតឈប់ឈរ»។

លោកបានកត់សម្គាល់ថា «យើងស្ថិតក្នុងស្ថានភាពនៃការត្រៀមខ្លួនប្រយុទ្ធខ្លាំងនៅភាគខាងជើង នៅជិតព្រំដែនប្រទេសលីបង់។ ប្រសិនបើក្រុមហាបូឡាធ្វើកំហុសធ្ងន់ធ្ងរក្នុងការសាកល្បងពួកយើង ការឆ្លើយតបរបស់យើងនឹងមានគ្រោះថ្នាក់បំផុត» ដោយលោកបាននិយាយបន្ថែមថា «អ៊ីស្រាអែលអនុវត្តសកម្មភាពប្រយុទ្ធដោយប្រយ័ត្នប្រយែង និងមានការទទួលខុសត្រូវ ដោ យទាំងភាគខាងជើង និងតំបន់ហ្គាហ្សាស្ទ្រីប»៕

ប្រភព៖ AKP