ឥណ្ឌូណេស៊ី​អំពាវនាវឱ្យ​យុវជន​ចៀសវាង​ពីការ​ជក់​បារី

0

បរទេស៖ មន្ត្រីទំនាក់ទំនងនៃក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោកស្រី ង៉ាប៊ីឡា សាឡាម៉ា បាននិយាយថា បារី គឺជាឫសគល់នៃបញ្ហាផ្សេងៗដែលមានលក្ខណៈចម្រុះនៅក្នុងធម្មជាតិនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងពិភពលោក។

លោកស្រី សាឡាម៉ា បានសង្កត់ធ្ងន់ថា បារីជាមូលហេតុនៃបញ្ហាពហុភាគីនៅកម្រិតពិភពលោក មិនត្រឹមតែក្នុងវិស័យសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងនាំមកនូវផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចសង្គម និងវប្បធម៌ផងដែរ។

យោងតាមលោកស្រី សាឡាម៉ា បានឱ្យដឹងថា ការស្រាវជ្រាវដ៏ទូលំទូលាយបានបង្ហាញពីផលប៉ះពាល់អវិជ្ជមាននៃបារីទៅលើបញ្ហាសុខភាព រួមទាំងបញ្ហាផ្លូវកាយ និងផ្លូវចិត្ត ដូចជាការថប់បារម្ភ និងការធ្លាក់ទឹកចិត្តជាដើម។ ក្រៅពីវិស័យសុខាភិបាល ការជក់បារីក៏បង្កបញ្ហាដល់វិស័យសេដ្ឋកិច្ចដែរ។

លោកស្រី សាឡាម៉ា បាននិយាយបន្ថែមថា ការសិក្សាពីការស្រាវជ្រាវក៏បានបង្ហាញផងដែរថា បារី គឺជាផលិតផលទូទៅបំផុតទីពីរដែលគ្រួសារក្រីក្រប្រើប្រាស់។

ការ​ស្រាវជ្រាវ​មួយ​ផ្សេង​ទៀតបាន​បញ្ជាក់​ថា ការ​កាត់​បន្ថយ​ការ​ចំណាយទៅ​លើ​បារី ១% នឹងជួយដល់ការកាត់បន្ថយភាព​ក្រីក្របាន ៦%។

លើសពីនេះទៀត លោកស្រី សាឡាម៉ា បានគូសបញ្ជាក់ថា ការជក់បារី គឺជាមូលហេតុមួយនៃភាពក្រិនចំពោះកុមារ ហើយថែមទាំងបណ្តាលឱ្យមានវិបត្ដិផ្នែកចលនាសាច់ដុំ ការអភិវឌ្ឍ និងផ្លូវចិត្តផងដែរ។

លោកស្រីបានដាស់តឿនថា ជំងឺផ្លូវចិត្តចំពោះកុមារក៏អាចរំខានដល់ការផ្តោតអារម្មណ៍របស់ពួកគេ និងបណ្តាលឱ្យមានការថយចុះនៃសកម្មភាពរបស់ពួកគេនៅសាលារៀនដែរ។

លោកស្រីបានពន្យល់ថា នេះបណ្តាលមកពីសារធាតុគ្រោះថ្នាក់ដែលមានចំនួនប្រហែលប្រាំពីរប្រភេទដែលមាននៅក្នុងបារី ជាពិសេសជាតិនីកូទីនដែលបណ្តាលឱ្យញៀន សារជាតិជ័រកៅស៊ូដែលបង្កឱ្យមានជំងឺមហារីកនៅក្នុងខ្លួន និងសារជាតិកាបូនម៉ូណូអុកស៊ីតដែលរារាំងដល់សមត្ថភាពរបស់ឈាមក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅកាន់ជាលិការាងកាយ និងសរីរាង្គសំខាន់ៗ។

អាស្រ័យហេតុនេះ លោកស្រី សាឡាម៉ា បានអំពាវនាវដល់សាធារណជនឱ្យបញ្ឈប់ការជក់បារី៕

ប្រភព៖ AKP