ឥណ្ឌូណេស៊ីចាត់វិធានការដើម្បីរក្សាស្ថិរភាពតម្លៃស្បៀងអាហារ

0

បរទេស៖ ប្រធានទីភ្នាក់ងារស្បៀងអាហារជាតិរបស់ប្រទេសឥណ្ឌូណេស៊ី (Bapanas) លោក អារីហ្វ ប្រាសេតយ៉ូ អាឌី បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងអនុវត្តវិធានការមួយចំនួន រួមទាំងជំនួយស្បៀងអាហារ ដើម្បីទប់ទល់នឹងនិន្នាការកើនឡើងនៃតម្លៃអង្ករ។

យោងតាមលោក អារីហ្វ បានឱ្យដឹងថា អង្ករប្រហែល ៦៤០តោនត្រូវបានចែកចាយទៅឱ្យគ្រួសារអ្នកទទួលផលចំនួន ២១,៣លាននាក់ក្នុងរយៈពេល ៣ខែ។

លោក​បាន​បញ្ជាក់​ថា ភារកិច្ចនេះ​ត្រូវ​បាន​ផ្តល់​ដោយ​លោក​ប្រធានាធិបតីឥណ្ឌូណេស៊ី​ទៅឱ្យទីភ្នាក់ងារ Bapanas និង​ទីភ្នាក់ងារ​ភស្តុភារ​ជាតិ (Bulog)។ នេះ​ជា​ភារកិច្ច​ជាតិ​ដើម្បី​ធានា​ដល់​ជីវភាពរស់នៅរបស់​ប្រជាជន។

លោកបានចង្អុលបង្ហាញថា ទីភ្នាក់ងារ Bapanas ក៏កំពុងដំណើរការកម្មវិធីផ្គត់ផ្គង់ស្បៀងអាហារ និងស្ថិរភាពតម្លៃ (SPHP) ដែលពាក់ព័ន្ធនឹងការចែកចាយអង្ករគុណភាពខ្ពស់តម្លៃសមរម្យតាមរយៈហាងលក់រាយទំនើប និងទីផ្សារប្រពៃណីផងដែរ។

លោក អាឌី បានកត់សម្គាល់បន្ថែមទៀតថា លោកប្រធានាធិបតី ចូកូ វីដូដូ បានណែនាំដល់ទីភ្នាក់ងារ Bulog ឱ្យចែកចាយអង្ករចំនួន ២០០.០០០តោន តាមរយៈរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេស ដើម្បីធ្វើមានស្ថិរភាពតម្លៃ៕

ប្រភព៖ AKP