ថៃ​នៅតែ​ជឿជាក់លើ​ការវិនិយោគ​របស់​ចិន ខណៈ​នាយករដ្ឋមន្ត្រី​ថ្មី​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង

0

បរទេស៖ ការវិនិយោគរបស់ចិននៅក្នុងប្រទេសថៃបានកើនឡើងក្នុងឆ្នាំនេះ បើទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចតំបន់អាស៊ី ដែលជាការជំរុញឲ្យនាយករដ្ឋមន្ត្រីថ្មីធ្វើដំណើរទៅកាន់ ទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។

នៅឆ្នាំ២០២៣នេះ ការងើបឡើងវិញទាំងរអាក់រអួលរបស់ប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភព លោក បានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុមានការភ័យខ្លាច ខណៈដែលអ្នកវិនិយោគមានការបារម្ភអំពីផល ប៉ះពាល់លើ កំណើននៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក បើទោះបីជាប្រទេសថៃបានទទួលជោគ ជ័យដើម្បីរក្សា ភាពទាក់ទាញរបស់ខ្លួន ដែលជាមជ្ឈមណ្ឌលវិនិយោគដ៏សំខាន់ និងក្រុមហ៊ុនដែលកំពុងរង់ចំាកំណើន សេដ្ឋកិច្ចរបស់ប្រទេសចិន។

យោងតាមក្រុមប្រឹក្សាវិនិយោគថៃ (BOI) នៅចន្លោះខែមករា និងខែសីហា ប្រទេសថៃបានទទួលពាក្យ ស្នើសុំវិនិយោគពីបរទេសដែលមានតម្លៃ ១០,១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ពោល គឺ ៧៣% ខ្ពស់ ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនាំមុខដោយការវិនិយោគក្រុមហ៊ុនចិនដែលបានផ្តល់ប្រាក់ ៩០,៣ពាន់លានបាត កើនឡើងជិតបីដងបើប្រៀបធៀបនឹងឆ្នាំមុន។ លោក Narit Therdsteerasukdi អគ្គលេខាធិការ BOI បាននិយាយថា ការសន្យាវិនិយោគពីប្រទេសសិង្ហបុរីស្ថិតក្នុងលំដាប់ទីពីរ ដែលមាន ទឹកប្រាក់សរុបចំនួន ៧៦,៤ ពាន់លានបាត ដែលក្នុងនោះក៏ភាគច្រើនមកពីក្រុមហ៊ុនដែលមាន ដើមកំណើត មកពីប្រទេសចិនផងដែរ៕

ប្រភព៖ អគ្គស្នងការដា្នននគរបាលជាតិ