បរទេស៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាគម្រោងរបស់ប្រទេសចិន ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មអឺរ៉ាស៊ី តាមរយៈការបង្កើតច្រករបៀងដឹកជញ្ជូនថ្មីៗ។ វេទិកាខ្សែក្រវាត់ និងផ្លូវ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៧-១៨ ខែតុលានេះ ត្រូវបានគេរំពឹងថានឹងមានការចូលរួមពីអ្នកតំណាងមកពីជាង ១៣០ប្រទេស និងអង្គការអន្តរជាតិចំនួន៣០។
លោក ពូទីន ត្រូវបានរំពឹងថានឹងជួបជាមួយប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ធួង នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ប្រធានាធិបតីម៉ុងហ្គោលី លោក ឧកញ៉ាគីន ឃើរែលស៊ុក និងប្រធានាធិបតីឡាវ លោក ថុងលូន ស៊ីស៊ូលីត នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំវេទិកានោះ។
លោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីសារៈសំខាន់របស់ Global South ដោយគិតដល់សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលដែលកំពុងមានការរីកចម្រើន ហើយបានសន្យាពង្រឹងទំនាក់ទំនងរវាងប្រទេសរុស្ស៊ីជាមួយបណ្តាប្រទេសនៅអាស៊ី។
ក្នុងអំឡុងពេលនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៨ ដែលធ្វើឡើងនៅទីក្រុងវ៉្លាឌីវ៉ូស្តុក កាលពីក្នុងខែកញ្ញានោះ លោកបានគូសបញ្ជាក់ថា «ពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានកើនឡើង ១៣,៧% និងកើនឡើងបន្ថែមទៀតដល់ ១៨,៣% ក្នុងឆមាសទីមួយនៃឆ្នាំនេះ»៕
ប្រភព៖ ក្រសួងព័ត៌មាន